លោកស្មិត មេប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ត្រូវបានមហាជនរិះគន់ថា លោកគ្មានសមត្ថភាព បង្ក្រាបល្បែងស៊ីសងយួគឺ ខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន ពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាលោកជាប់ពាក់ព័ន្ធកាងល្បែងខាងលើហើយមើលទៅ ទើបបានជាលោកមិនបង្ក្រាប - HANG POST TV

Breaking

Friday, August 4, 2023

លោកស្មិត មេប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ត្រូវបានមហាជនរិះគន់ថា លោកគ្មានសមត្ថភាព បង្ក្រាបល្បែងស៊ីសងយួគឺ ខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន ពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាលោកជាប់ពាក់ព័ន្ធកាងល្បែងខាងលើហើយមើលទៅ ទើបបានជាលោកមិនបង្ក្រាប

d.04/08/2023

  ផ្សាយចេញពីរាជធានីភ្នំពេញ ស្រុកបន្ទាយមាស ខេត្តកំពត៖ប្រជាពលរដ្ឋដែលរស់នៅភូមិគោគវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត បានលើកឡើងថា វង់ល្បែងស៊ីសងយូគីជាច្រើនកន្លែងនៅក្នុងមូលដ្ឋានត្នោតចុងស្រង់ ត្រូវបានគេដឹងថ ឈ្មោះភ័ក្រ នៅទឹកដីត្នោតខុងស្រង់ ត្រូវបានគេរាយការមកថា បើកអោយលេងយ៉ាងអនាធិបតេយ្យក្នុងមូលដ្ឋានខាងលើ ហើយល្បែងស៊ីសងយូគីខាងលើនេះដែរ កំពុងបើកលេងពេញនិយមទាំងខាស់ទាំងក្មេងមិនខ្វល់ពីសុខសុចត្ថិភាពក្នុងមូលដ្ឋានឡើយ ការដែរបើកអោយមានល្បែស៊ីសងដុះស្លែបែបនេះ ពលរដ្ឋនិយាយថា មិនមែនជាបន្ថែមចំណូលសេដ្ឋកិច្ចក្នុងគ្រួសារជូនពលរដ្ឋនោះទរ ផ្ទុយទៅវិញ វាបានវាចំណុចមួយ បង្កហាបិភ័យដល់ពលរដ្ឋក្នុងមូលដ្ឋាន ក្នុងនោះរួមមាន អំពើចោរកម្ម ឬក័អំពើផិតក្បត់ទំណុកចិត្តរវាងប្តីប្រពន្ធបំផ្លាញទ្រព្យក្នុងគ្រួសារ ព្រោះតែការចាញ់ល្បែង ដូចពាក្យចាស់ទុំនិយាយថា (ល្បែងតែងតែវិនាស់  ឈ្នះល្បែងមុខខ្លាញ់ ចាញ់ល្បែងមុខ) ប្រភពច្បាស់ការពីពលរដ្ឋបាននិយាយថា ល្បែស៊ីសងយូគី គ្រប់ទីកន្លែងក្នុងឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស បើកលេង ហាក់ផ្គើនទៅនិងប្រសាសន៍ថ្នាក់នាំ    ខណៈដែលលោកស្មិតមេប៉ុស្តិ៍ឃុំត្នោតចុងស្រង់ មិនចុះមកបង្ក្រាប ថែមទាំងសម្រប់សម្រួលអោយក្រុមល្បែងប្រភេទបើកលេងយ៉ាងរលូន មិនខ្វល់ពីបទបញ្ជាថ្នាក់លើឡើយ ពោលនិយាយអោយខ្លី លោកស្មីតមេប៉ុស្តិ៍ដែលទទួលខុសត្រូវ ក្នុងដែនរដ្ឋបាលឃុំខាងលើមិនខ្វល់អោយតែខ្លួននិងបក្ខពួកបានលុយច្រើនដាក់ហោប៉ៅ ។

  បើតាមប្រភពពីប្រពលរដ្ឋនៅមូលដ្ឋានខាងលើ បានប្រាប់HPN អោយដឹងថា មេល្បែងយួគី ជាច្រើនកន្លែងក្នុងទឹកដីឃុំត្នោតចុងស្រង់ ដែលបើកលេងបានយ៉ាងរលូន ត្រូវបានគេសង្ស័យថា បង់ថ្លៃទឹកតែជូនលោកស្មិតមេប៉ុស្តិ័រដ្ឌបាលឃុំហើយមយមើលទៅ ទើបក្រុមល្បែងយូគីខាងលើលេងបានរលូន មិនខ្វល់ពីការបង្ក្រាបបែបនេះ។ 

ប្រភពដែលអង្គភាពសារព័ត៌មានHPN ទទួលបាននិងទុកចិត្ត បានលួចបង្ហើបថា  ឈ្មោះ ភក្រ័ ដែលរស់នៅជិតព្រែកកំពុងស្វាយ គឺឃាមេល្បែងស៊ីសងយូគីដុះស្លែជាច្រើនឆ្នាំ ហើយលោកភ័ក្រ  កន្លងមកតែងតែនិយាយអ៊ួតអាងពាក្យសំដីថា ខ្លួនមិនខ្លាចសមត្ថកិច្ចណាមកបង្ក្រាបនោះទេ មិនតែប៉ុណ្ណោះលោកភ័ក្រតែងតែប្រើពាក្យសំដីអសុរោះមកលើ អ្នកសារពត៍មាន   ខណៈដែលអ្នកព័ត៌មានទាំងនោះចុះទៅដល់ទីតាំល្បែងយូគីរបស់លោកផ្ទាល់។

ពាក់ព័ន្ធបទល្មើសល្បែងស៊ីសង យូគី បើកលេងយ៉ាងផុសផុលក្នុងឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាសខាងលើនេះដែរ ប្រជាពលរដ្ឋនិងមហាជនជាច្រើន សុំស្នើដល់លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ជាពិសេសលោកនូ ចិន្តា អភិបាលស្រុកបន្ទាយមាស
មានវិធានការទៅលើក្រុមអ្នកមេល្បែងយូគី ក្នុងនោះក៏ត្រូវតែអោយលោក ស្មិត មេប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំត្នោតចុងស្រង់ និងលោកនាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស  ទទួលខុសបង្ក្រាបបទល្មើស ដែលកើតឡើងក្នុងដែនសមត្ថកិច្ចរ ដែលខ្លួនជាប់ពាក់ព័ន្ធបើកអោយមានបទល្មើសល្បែងស៊ីសងយូគីខុសច្បាប់ខាងលើ។

No comments:

Post a Comment

Pages