ផ្សាយចេញថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២៣
ខេត្តស្វាយរៀង : តាមប្រភពពីប្រជាពលរដ្ជ បានអោយដឹងថា ល្បែងជល់មាន់ តាមប្រព័ន្ធOnline កំពុងតែកំរើកដូចផ្សិត នៅស្រុករំដួល ជាពិសេសនៅភូមិបុស្សមន ឃុំបុស្សមន ស្រុករំដួល បើកលេងយ៉ាងអនាធិបតេយ្យ រីឯអាជ្ញាធរនិងសមត្ថកិច្ច ហាក់ជានៅស្ងៀមឈឹង ទប់ស្កាត់ឬបង្រាប ឬមួយអស់លោកមានផលប្រយោជន៍ពីល្បែងស៊ីសងខុសច្បាប់ខាងលើទេដឹង?។
ប្រភពដដែលបានបន្តថា ល្បែងជល់មាន់តាមប្រព័ន្ឋOnline មួយកន្លែង នៅភូមិបុស្សមន ឃុំបុស្សមន ត្រូវបានគេដឹងថា កំពុងបើកដំណើរការ ស្វាគមន៍អតិថិជនខ្លួន ដោយផ្គើនទៅនឹងបទបញ្ជារបស់សម្តេចតេជោ អោយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ លើការងារបង្ក្រាបបទល្មើសល្បែងសុីសងគ្រប់ប្រភេទក្នុងមូលដ្ឋានអោយខានតែបាន ក៏ប៉ុន្តែក្នុងមូលដ្ឋានភូមិបុស្សមន ឃុំបុស្សមន ស្រុករំដួលវិញ។
ពាក់ព័ន្ធល្បែងស៊ីសងតាមប្រព័ន្ធអនឡាញលែបថប់រីកដូចផ្សិតក្នុងមូលដ្ឋាននេះដែរ នៅព្រឹកថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២៣នេះលោក អធិការនគរបាលស្រុករំដួល លោកបានមានប្រសាសន៍ថា ចំពោះល្បែងស៊ីសងតាមប្រព័ន្ធអនឡាញលែបថប់នេះ លោកអោយកម្លាំងនគរបាលប៉ុស្តិ៍ចុះពិនិត្យមើលសិន បើមានជាក់ស្តែងមែននោះ ទាំងអត់ច្បាប់ និងមានច្បាប់លោកនិងបង្ក្រាបបិទទាំងអស់ ។
ដោយឡែកខាងអាជ្ញាធរស្រុករំដួលនៅព្រឹកថ្ងៃទី២៧ កក្ដដា ឆ្នាំ២០២៣នេះដែរ លោកហែម ស៊ីណាអភិបាលស្រុករំដួល បានថ្លែងប្រាបHPNថា លោកនិងអោយគេចុះបង្រាបរាល់ល្បែងស៊ីសងអត់ច្បាប់គ្រប់ប្រភេទ ដែលបើល្បែងស៊ីសងមានចកបាប់អនុញ្ញាត លោកមិនបង្ក្រាបទេ។
សូមរំលឹកថាកាលពី ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជា ឱ្យអភិបាល រាជធានី ខេត្តទាំង ២៥ខេត្ត ក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទ ទាំងអស់ឲ្យបានជាដាច់ខាត ។សារសម្ដេចបានសង្កត់យ៉ាងច្បាស់ថា អាជ្ញាធរក្រុង/ស្រុក/ខេត្តឬក៏នគរបាលថ្នាក់ណាក៏ដោយ ដែលមិនយកចិត្តទុកដាក់ទប់ស្កាត់ និង បង្ក្រាបបទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋាន របស់ខ្លួននោះទេ អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមមុខ បាត់បង់ដំណែង ថែមទៀត។
ប៉ុន្តែនៅក្នុង ស្រុករំដួល អាជ្ញាធរសមត្ថកិច្ចហាក់បីដូច នៅស្ងៀម មិនបង្ក្រាបទីតាំងល្បែងស៊ីសង ប្រភេទមាន់ជល់តាម(អនឡាញ លែបថប់) ដែលត្រូវបានក្រុមមេល្បែងខាងលើ ប្ដូររូបភាពពីរកញ្ចក់ទូរទស្សន៍ធំ មកលេងជាលក្ខណៈកុំព្យូទ័រ លេបថបទៅវិញ ។
មហាជនបានដាក់ជាចម្ងល់ថា តើបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ឲ្យមន្ត្រីថ្នាក់ក្រោម អនុវត្តមិនមានប្រសិទ្ធិភាពទេដឹង ទើបបានជាសមត្ចកិច្ចនិងអាជ្ញាធរ ស្រុករំដួល ខេត្តស្វាយរៀង នាំគ្នា សម្ងំស្ងៀមឈឹង មិនមានវិធានការច្បាប់ ចំពោះក្រុមមេបនល្បែងស៊ីសងទាំងនោះ។
ឬមួយក៏អាជ្ញាធរនិងសមត្ថកិច្ចស្រុករំដួលប្រឆាំងបទបញ្ជាសម្តេច? បង្ក្រាបល្បែងស៊ីសងរបស់សម្ដេច?
ទាក់ទិនបញ្ហានេះ ប្រជាពលរដ្ឋក៏ដូចជាមហាជនមានជំនឿជឿជាក់លើ ឯកឧត្តមម៉ែន វិបុលអភិបាលខេត្តស្វាយរៀង និងលោកពេជ្រ វីរៈ ស្នងការខេត្តស្វាយរៀងសូមលោកមេត្តា ជួយចុះត្រួតពិនិត្យល្បែងស៊ីសងនៅក្នុងភូមិបុស្សមន ឃុំបុស្សមន និងបណ្តាលឃុំផ្សេងទៀត ក្នុងស្រុករំដួលផងទាន ។

No comments:
Post a Comment