ផ្សាយចេញពីរាជធានីភ្នំពេញ (ខេត្តកំពត៖ វគ្គបន្ត ~កាន់តែក្តៅឡើងហើយ ឧត្តមសេនីយ៍ឯក ស៊ឹម ស៊ុយ ហៅ អោក បូរ៉ា ត្រូវបានគេទម្លាយរឿងអំពើអាក្រក់ បន្ទាប់ពីលោកបង្កទំនាស់ជាមួយព្រះសង្ឃ នៅវត្តព្រះរតនៈត្រ័យហៅវត្តឋានសួគ៌ ដែលស្ថិតនៅភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។
ទ្រឹស្តីក្នុងព្រះពុទ្ធសាសនា បានចែងថា បុណ្យគឺជាអំពើរល្អសេចក្តីល្អ បូករួមនិងទង្វើរល្អផងនោះ នេះគឺ ជាកុសលផលបុណ្យមិនមែនធ្វើបុណ្យ ដើម្បីតាំងបង្ហាញបង្អួតឈ្មោះសម្ញែង ឲ្យគេឯងកោតសរសើរសរសើរនោះឡើយ ការសម្ញែងឈ្មោះ ដើម្បីកិត្តិយស ឬក៏ឆ្លាក់ឈ្មោះជាប់លើផ្ទាំងថ្មឬតាមជញ្ជាំង កុដិ សាលាឆាន់ ព្រះវិហារ មុខកាំជណ្តើរផ្សេងៗ ក្នុងចេតនាបង្អួតមហាជនឬពុទ្ធបរិស័ទ្ធព្រោះតែមុខមាត់ ព្រមទាំងចង់បានផលប្រយោជន៍អ្វីម្ម្យាងចំណេញពីការកសាងសមិទ្ធិផលក្នុងវត្តនោះ គឺជាទង្វើផ្ទុយពីទ្រឹស្តីព្រះពុទ្ធសាសនា។ជាមួយគ្នានេះ បើនិយាយពីជំនឿក្នុងព្រះពុទ្ថសាសនាវិញ ត្រូវបានពុទ្ធឱវាទអប់រំថា ជាសេរីភាពនៃជំនឿគ្មាននរណាមកបង្ខិតបង្ខំនោះឡើយ។
បន្ថែមពីលើនេះ បើធ្វើបុណ្យដើម្បីមុខមាត់ ដើម្បីសម្ញែង ដើម្បីសម្លឹងឃើញប្រយោជន៍ ដើម្បីចំណេញក្នុងបុណ្យ រហូតឈានដល់ប្រព្រឹត្តទង្វើបំបែកសង្ឃ ឬក៏ប្រទូស្តសារាយនិងព្រះសង្ឃនោះ លោកបានហៅថា ជាអំពើរឬឥរិយាបទទាំងនោះថា៖ជាមហាចោរក្នុងព្រះពុទ្ធសាសនាយ៉ាងពិតប្រាកដ។
កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ លោកអោក បានអះអាងថា សមិទ្ធិផលរបស់ខ្លួនកសាងនៅវត្តអារាមខាងលើ មានចំនួន១៦៣ តែអ្វីដែលមហាជនចាប់អារម្មណ៍នោះ សមិទ្ធិផលដែលលោកអះអាងប្រាបគេឯងនោះ ខុសប្រក្រតីច្រើនចំណុច! ហើយក៏ជារឿងហួសចិត្តដែរសមិទ្ធិផលដែលលោកអោក បូរ៉ា បញ្ចូលក្នុងរបាយការណ៍អមពាក្យជូនគណៈកម្មការប្រតិភូពិនិត្យនោះរួមមាន៖ កន្ទេល ខ្នោយ ភួយ មុង ចាន់ឆ្នាំ ដុំថ្មទ្រឆាត ផើងថ្មដុតធូប ធូផ្កា រោងអ្នកតាសាងសង់ពីថ្មដាក់មុខគេ និងដុំថ្មស្លាកប៉ាណូដាក់អមផ្លូវសាធារណៈក្នុងវត្តនោះលោកចាត់ទុកថា ស្នាដៃរបស់លោកពិត ចំណែកសមិទ្ធិផលធំៗក្នុងនោះរួមមានរូបសំណាកព្រះពុទ្ធអង្គទ្រង់បាត ព្រះពុទ្ធរូបប្រទានពរ រូបសំណាកព្រះអរហន្តសាវក និងរូបសំណាក់ផ្សេងៗ ត្រូវបានគេដឹងថា ទាំងឈួសឆាយទីធ្លារៀបចំ និងគ្រឿងសំណង់ផ្សេងទៀតជាង50%100 គឺសទ្ធារបស់ពុទ្ធបរិស័ត ប្រគេនតាមរយៈព្រះចៅអធិការវត្តចូលរួមកសាងដែរ តែអ្វីដែលមហាជនហួសចិត្តនោះ ឧត្តមសេនីយ៍ឯក ស៊ឹម ស៊ុយ ហៅអោក បូរ៉ា បែជាចាស្លាកអក្សដាក់តែក្រុមគ្រួសារខ្លួនយ៉ាងរំភើយ។
សូមបញ្ជាក់ថា ថ្មីៗនេះលើបណ្តាញសង្គមហ្វេសបុកព័ត៌មានដែលគាំទ្រលោកស៊ឹម ស៊ុយ ហៅអោក បូរ៉ា បានផ្សព្វផ្សាយចោទព្រះអង្គគ្រូ កូវ វណ្ណៈ ព្រះចៅអធិការវត្តថា បែកធ្លាយរឿងអាស្រូវព្រះសង្ឃនិងស្ត្រីឈ្មោះស៊ុំ ធីតា ហើយចោទថា ព្រះអង្គគ្រូ កូវ វណ្ណៈ បោកឆ្នាំងបាយញោមប្រុសលោក និងដុតពូកខ្នោយ ការផ្សាយលាបពណ៌របស់កាសែតខាងលើនេះ ត្រូវបានព្រះអង្គគ្រូ កូវ វណ្ណៈ និងស្ត្រីដែលជាសាមីខ្លួនរងការចោទ ច្រានចោលទាំងស្រុង ដោយខុសពីការពិត គ្មានភស្តុតាងជាក់លាក់ ធ្វើអោយបះពាលតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងធ្វើអោយបះពាល់តម្លៃស្ត្រីខ្មែរ លើសពីនេះទៀត ព្រះអង្គគ្រូ កូវ វណ្ណៈមានសង្ឃដិកាថា រឿងឆ្នាំងបាយញោមនោះ គឺជាប្រភេទឆ្នាំងបាយដាំខ្សែភ្លើងចាស់ទ្រុឌទ្រោមឆ្លងឆក់ ដូចនេះព្រះអង្គមិនប្រើ ក៏ប៉ុន្តែញោមលោកចេះតែលួចប្រើ ទោះបីព្រះអង្គទិញឆ្នាំងបាយថ្មី អោយញោមប្រើយ៉ាងណាក៏ញោមលោកមិនប្រើ ទើបព្រះអង្គអោយក្មេងវាយវោលទៅកុំឆក់ញោមថ្ងៃក្រោយទៀត។
ចំពោះទង្វើលោកអោក បូរ៉ា និងបក្ខពួក ដែលធ្វើឡើងគ្មានការពិត គ្មានភស្តុតាងមូលបង្កាច់ព្រះសង្ឃ និងបរិហាកេរ៍ ជាសាធារណៈ ប្រជាពុទ្ធបរិស័ទជើង ដែលគាំទ្រព្រះអង្គគ្រូ កូវ វណ្ណៈ ព្រះចៅអធិការវត្ត តម្រូវបុគ្គលខាងលើ ទទួលខុសត្រូវមុខច្បាប់។
លោកនាក់ យិទ្ធថូ ប្រធានធម្មការនិងសាសនាខេត្តកំពត បានបញ្ជាក់កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះថា ពាក្យបណ្តឹង ប្តឹងចោទព្រះអង្គគ្រូ កូវ វណ្ណៈ ពីសំណាក់លោក អោក បូរ៉ា មកលើព្រះចៅអធិការវត្តទាំងងងើលនោះ លោកថាថ្មីៗកន្លងមកនេះ រូបលោកនិងមន្ត្រីសង្ឃព្រមទាំងព្រះមេគណខេត្តកំពត និងប្រធានប្រតិភូគណៈកម្មការដោះស្រាយអធិករណ៍របស់ក្រសួងធម្មការនិងសាសនា រកមិនឃើញទោសកំហុសដែលលោកអោក បូរ៉ា ប្តឹងចោទលោកនោះទេ មហាជននិយាយថា លើព្រះសង្ឃគ្មានទោស ដូចការចោទរបស់លោកអោក បូរ៉ានោះទេ ចុះអ្នកចោទនោះទទួលទោសវិញដែរឬទេ?។
មហាជនកំពុងងើងឆ្ងល់ថា បើលោកគ្មានទោសកំហុសដូចការប្តឹងចោទ ចុះទង្វើរបស់លោកអោក បូរ៉ានិងប្រពន្ធញ៉ុក ច្រឹក និងបក្ខពួក មានទោសវិញដែរឬទេ?••។
ប្រភពដែលទុកចិត្តបាន បាននិយាយថា លោកអោក បូរ៉ា រៀបផែនការអោយម្ចាស់លក់គ្រឿងសំណង់ចេញមុខប្តឹងព្រះចៅអធិការវត្តថ្លៃជំពាក់គ្រឿងសំណង់ មកសាលាឃុំនារាយ ដើម្បីអោយមេឃុំជួយសម្រប់សម្រួល តែអ្វីដែលហួសចិត្តនោះ មេឃុំមិនទាន់ដោះស្រាយតាមបែបបទរដ្ឋបាលផង បែជាឯកសារបណ្តឹងរបស់ម្ចាស់សំណង់ខាងលើ បានធ្លាក់លើដៃអ្នកកាសែត ដែលគាំទ្រលោកអោក បូរ៉ា យកទៅផុសបង្ហោះផ្សាយទាំងងងើលខុសការពិត។
ពាក់ព័ន្ធរឿងបែកធ្លាយឯកសារនេះដែរ លោកមេឃុំនិងម្ចាស់លក់គ្រឿងសំណង់ខាងលើ បានបដិសេដ្ឋថា ខ្លួនមិនបានផ្តល់ឯកសារពាក្យបណ្តឹងខាងលើ អោយទៅអ្នកកាសែតចុះផ្សាយនោះទេ តែលោកមេឃុំបានទទួលស្គាល់ថា លិខិតពាក្យបណ្តឹងនេះ គឺលោកទិន សុងហាន់ ប្រធានប្រតិភូក្រសួងធម្មការ បានយកពីលោកផ្ទាល់។
ផែនការផ្តួលរំលំព្រះចៅអធិការវត្តតាមបែបលាបពណ៌ ទម្លាក់កំហុសលើព្រះសង្ឃ ពីសំណាក់ឧត្តមសេនីយ៍ឯក ស៊ឹម ស៊ុយ ហៅ អោក បូរ៉ា បានជួលក្មេងស្រីចំនួន៥នាក់បូករួមនិងស្ត្រីម្នាក់ឈ្មោះធីតាផង គិតជាប្រាក់ខែ150$ ដើម្បីដាំបាយបម្រើព្រះសង្ឃផង និងមើលថែបោសសំអាងទីកន្លែងសេនាសនៈដំកល់ព្រះជាប្រចាំ ហើយអ្វីដែលសំខាន់នោះ លោកអោក បូរ៉ា អោយស្ត្រីទាំង៥នាក់នោះធ្វើអាក្រក់ និយាយមិនល្អ ដើម្បីទម្លាក់កំហុសលើព្រះសង្ឃ តែក្មេងស្រីទាំងនោះមិនធ្វើតាមបញ្ជា ដែលញ៉ុះញ៉ុងរបស់ខ្លួន បែជាស្ត្រីម្នាក់ឈ្មោះស៊ុំ ធីតា ក្នុងចំណោមក្មេង៥នាក់សរសេររបាយការណ៍ទៅអភិបាលស្រុកឈូក បញ្ជាក់ពីទង្វើ លោកអោក បូរ៉ា និងប្រពន្ធជេប្រមាទតេះដៀលព្រះសង្ឃនៅមុខមហាជន កាលថ្ងៃបុណ្យចូលព្រះវស្សាកន្លងមកនេះ ដោយខឹងក្តៅក្រហាយប្រើមិនបានលោក អោក បូរ៉ា និងប្រពន្ធ ប្តឹងបកនិងស្នើសុំអោយមន្ត្រីសង្ឃនិងមន្ទីរធម្មការខេត្តកំពតលោកនាក់ យ៉ិទថូ ដេញស្ត្រីខាងលើចេញពីវត្តដោយឥតលក្ខខាន់ ។
គួរំលឹកផងដែរថា លោកអោក បូរ៉ា គឺជាបុគ្គលក្លែងបន្លំឯកសារសាធរណៈ ដោយប្រើប្រាសសមាសភាពមន្ត្រីជាន់ខ្ពស់ក្នុងជួរកងទ័ពមកប្រើ ហើយតាំងខ្លួនជាឯកឧត្តម និងលើកកំកើងប្រពន្ធរបស់ខ្លួនទាំង២នាក់ ដាក់ងារប្រពន្ធជាជំទាវ ក្នុងនោះរួមមានជំទាវ ញ៉ុក ច្រឹក និងជំទាវ សួន សុគន្ធា ព្រមទាំងកូនចៅ សូមបញ្ជាក់ថា ឯកព័ន្ធភាពរបស់លោកអោក បូរ៉ា ត្រូវបានគេទម្លាយថា លោកមានប្រពន្ឋដើមទី១ឈ្មោះសួន សុគន្ធារស់នៅកោះអន្លុងចិន ស្រុកស្អាង ខេត្តកណ្តាល មានកូនចំនួន៧នាក់ ប្រុស១ ប្រពន្ធទី២ឈ្មោះញ៉ុក ច្រឹក រស់នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ បានគ្នាជាប្តីប្រពន្ធជាមួយអ្នកស្រីញ៉ុក ច្រឹកលោកមិនមានកូនឡើយ មានកូនអ្នកស្រីប្តីដើមចំនួន៥នាក់ ស្រី៣ នាក់ ប្រុស២នាក់។
ក្រោយមកលោកត្រូវបានដឹងថា លោកមានតួនាទីជាមន្ត្រីយោធាស័ក្ត៥ ដោយប្រើឈ្មោះស៊ឹម ស៊ុយ បន្ទាប់មក ដោយសាលោកមិនគោរពល្មើសនិងវិន័យកងទ័ព លោកត្រូវប្រធានអង្គភាពដកបញ្ឈជើងក្នុងឆ្នាំ២០១៦ អ្វីដែលចម្លែកនោះ លោកធ្វើបុណ្យមកកសាង ក្នុងវត្តព្រះរតនះត្រ័យ ហៅ(វត្តឋានសួគ៌) ក្នុងឆ្នាំ២០១៦សមិទ្ធិផលលោក បែលោកចាដាក់ឈ្មោះងារជាឯកឧត្តម អោក បូរ៉ា គ្រាដែលលោកកំពុងមេអង្គភាពបញ្ឈជើងនោះ លើសពីនេះទៀត លោកលើកកំកើនស្ត្រីម្នាក់ឈ្មោះញ៉ុក ច្រឹក ប្រពន្ធដើមម្នាក់ទៀត ដាក់ងារជាជំទាវយ៉ាងរំភើយ ។
ក្នុងឆ្នាំ២០២០ លោកស៊ឹម ស៊ុយ ហៅអោក បូរ៉ា បានបែកធ្លាយកាត់អត្តសញ្ញាណប័ណ្ណនាយទាហានថ្នាក់ឧត្តមសេនីយ៍ឯកផ្កាយ៣ ដើម្បីសម្ញែងគេឯងក្នុងមូលដ្ឋានខាងលើ ទង្វើនិងសកម្មភាព ដែលប្រព្រឹត្តធ្វើឡើង ពីសំណាក់លោកស៊ឹម ស៊ុយ ហៅអោក បូរ៉ាខាងលើ ថាតើសម្តេចពិជ័យសេនា ទា បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិមានវិធានការបែបណា? ។
ឯកឧត្តម ឧត្តមសេនីយ៍ឯកស៊ឹម ស៊ុយ ហៅ(អោក បូរ៉ា) បុរសប្រពន្ធរូបនេះ បន្ទាប់ពីចូលកសាងរូបសំណាក និងជួសជុលសមិទ្ធិផលផ្សេងៗ ដាក់ឈ្មោះខ្លួននិងគ្រួសារយ៉ាងផុសផុលមក លោកតែងតែមានទំនាស់ខ្វែងគំនិត្យជាមួយព្រះសង្ឃព្រះចៅអធិការវត្ត និងប្រើគ្រប់មធ្យោបាយ ដើម្បីទម្លាក់កំហុសលើព្រះសង្ឃ ក្នុងនោះរួមកសាងនិងតាំងរោងអ្នកតាធ្វើពីថ្មបាំងមុខគេ ជួសជុលលាបថ្នាំចណ្តើរ ដាក់បង្គោលស្លាកយ៉ីហោឈ្មោះខ្លួនឯង បំបាត់ឈ្មោះម្ចាស់សមិទ្ធិផលមុនៗ និងដើរដាក់បង្គោលស្លាក់ផ្សេងៗ ក្នុងរូបភាព សរសេរមានន័យថា វត្តព្រះរតនៈត្រ័យ ហៅ(វត្តឋានសួគ៌) កសាងដោយឧបាសក អោក បូរ៉ា និងមានទីតាំងជាច្រើនកន្លែងផ្សេងៗទៀត សូមបញ្ជាក់ថា សមិទ្ធិផលដែលលោកអោក បូរ៉ាសម្ញែងមហាជននោះ មួយភាគណា ក៏មានការចូលពីពុទ្ធបរិស័ទដែរ ជាក់ស្តែងលោកអោក បូរ៉ាដាក់តែឈ្មោះក្រុមគ្រួសារខ្លួនឯង មិនតែប៉ុណ្ណោះលោកនិងប្រពន្ធឃុមឃិតគ្នា ជាប្រព័ន្ធទម្លាក់កំហុសលើសង្ឃ ព្រះចៅអធិការវត្តទាំងងងើលបែបនេះ ថាតើលោកនិងបក្ខពួក ត្រូវទទួលទោសតាមផ្លូវច្បាប់បែបណា?។
No comments:
Post a Comment