ចេញផ្សាយថ្ងៃទី20/04/2023
ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃពុធទី ១៩ ខែមេសា ឆ្នាំ២០២៣ នៅវេលាម៉ោង ០២ និង០០នាទី...ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមជាគណៈធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីចូលកាន់តំណែងថ្មី របស់ គាត់ ហ៊ុល ជាអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត នៃអាណិតទី ០២ ក្នុងដែនសមត្ថកិច្ចដដែល កម្មវិធីនេះប្រារព្ធធ្វើឡើងនៅ នៅក្នុងបរិវេនសាលាក្រុងប៉ោយប៉ែត ស្ថិតក្នុង សង្កាត់ផ្សារកណ្ដាល ក្នុងកម្មវិធីចូលកាន់តំណែងជាអភិបាលក្រុងថ្មី របស់លោក គាត់ ហ៊ុល យើងឃើញមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ អាជ្ញាធរខេត្ត នៃប្រទេសថៃ អញ្ជើញចូលរួមអបអរសាទរ និងជូនបាច់ផ្កា ដើម្បីជានិមិត្តសញ្ញានៃការស្រឡាញ់រាប់អាន រវាងប្រទេសទាំងពីរ គឺប្រទេសកម្ពុជានិងប្រទេសថៃ ....និងមានការអញ្ជើញចូលរួមពីសំណាក់ មន្ត្រីរាជការគ្រប់ស្ថាប័ននៅក្នុង ខេត្តបន្ទាយមានជ័យ ក៏ដូចជានៅក្នុងក្រុងប៉ោយប៉ែតទាំងមូល កម្មវិធីនេះបានបញ្ចប់នៅវេលាម៉ោង ០៥ និង១៥នាទីល្ងាច ថ្ងៃខែឆ្នាំដដែល ហើយក៏បានអញ្ជើញភ្ញៀវកិត្តិយសចូលរួមពិសាភោជន្នីអាហារ ដើម្បីទុកជាការស្រឡាញ់រាប់អាន ពីសំណាក់លោក គាត់ ហ៊ុល ដែលបានទទួលការស្រឡាញ់រាប់អានពីបងប្អូនប្រជាពលរដ្ឋ និងគាំទ្រពីរាជរដ្ឋាភិបាល ឱ្យបានចូលកាន់តំណែង ជាអភិបាលក្រុង០២ អាណត្តិជាប់គ្នា...៕
...................
រាយការណ៍ដោយលោក សាវុន អនុប្រធានសារព័ត៌មាន HPN ខេត្តបន្ទាយមានជ័យ
No comments:
Post a Comment