កក្រើកទៀត អ្នកមានអ្នកមានជាន់ថ្មីម្នាក់ ត្រូវបានគេដឹងថា ផឹកស្រាស្រវឹងជោគ បើករថយន្តបុករះម៉ូតូបីគ្រឿង បណ្តាលឲ្យស្លាប់សិស្សពូកែម្នាក់ និងរបួសពីរនាក់ទៀត នៅស្រុកទឹកឈូ - HANG POST TV

Breaking

Thursday, April 20, 2023

កក្រើកទៀត អ្នកមានអ្នកមានជាន់ថ្មីម្នាក់ ត្រូវបានគេដឹងថា ផឹកស្រាស្រវឹងជោគ បើករថយន្តបុករះម៉ូតូបីគ្រឿង បណ្តាលឲ្យស្លាប់សិស្សពូកែម្នាក់ និងរបួសពីរនាក់ទៀត នៅស្រុកទឹកឈូ

ចេញផ្សាយថ្ងៃទី20/04/23

ផ្សាយចេញពីរាជធានីភ្នំពេញ ខេត្តកំពត៖ក្នុងទ្រឹស្តីគុមពីព្រពុទ្ធ បានអបរំថា នរជនណា ធ្វើអំពើអាក្រក់តែងតែជួបនៅអំពើបាបកម្ម នរជនណាសាងអំពើល្អ តែងតែជួបនៅអំពើល្អ ចំពោះកម្មផល និងអំពើបាប ទោះអស់លោកជឿ ឬមិនសូមកុំប្រមាទ ចំណែកអំពើបាបកម្ម  ពិតជាមានកម្មពិតមែន ហើយអ្វីដែលគេមើលឃើញភាពតន់ហន់ជាក់ស្តែងនោះ  ថៅកែដេប៉ូគ្រឿងសំណង់ និងម្ចាស់យានដ្ឋានកែច្នៃរថយន្តយីហោអ៉ីវធូ ត្រូវបានគេដឹងថា ផឹកស្រាស្រវឹងជោគជាំ បើករថយន្តលឿនដូចហោះ ជ្រុកបុករះម៉ូតូសិស្សសាលាចំនួន៣គ្រឿង បណ្តាលឲ្យក្មេងស្រីម្នាក់ ជាសិស្សពូកែបានស្លាប់បាត់បង់ភ្លាមៗ រីឯពីរនាក់ទៀតរងរបួសធ្ងន់ ចំណែកឯអ្នកបើករថយន្តបង្ក មិនបានឈប់ជួយជនរងគ្រោះឡើយ បែរជាខំព្រឹងបើករត់ រហូតមានការតាមស្ទាក់ចាប់ ទើបឈប់ ហើយរត់គេចខ្លួនបាត់ ធ្វើមិនដឹង ខណៈដែលពលរដ្ឋសំដែងការហួសចិត្ត ចំពោះអ្នកដែលមានរថយន្តទំនើបជិះ រស់នៅតាមបែបហ៉ឺហា បែរជាមានចរិកអន់មិនទទួលខុសត្រូវលើទង្វើរបស់ខ្លួន។

សូមបញ្ជាក់ថា ហេតុការណ៍បុករះម៉ូតូនិងបង្កអោយមនុស្សស្លាប់ព្រមរបួសស្មាមខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧និង០៥នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ ត្រង់ចំណុច ម្តុំចំការសាវម៉ាវ ផ្លូវជាតិលេខ៣៣ ក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ក្បែរនឹងផ្ទះអ្នកបើកបរប្រហែលពីរគីឡូម៉ែត្រប៉ុណ្ណោះ។ រថយន្តបង្ក ត្រូវបានគេដឹងថាម៉ាក450D ប្រើម៉ាស៊ូត ស្លាកលេខភ្នំពេញ2AK-6989 ម្ចាស់ដើមឈ្មោះ ស៊ឹម វ៉ាន់ដេត បើកបរដោយឈ្មោះ អ៉ីវ ធូ និងប្រពន្ធឈ្មោះ សេម គន្ធី វ័យ៣៨ឆ្នាំ ជាថៅកែដេប៉ូគ្រឿងសំណង់យីហោអ៉ីវធូ២ មានទីលំនៅក្បែរកន្លែងកើតហេតុ ប្រហែល២គីឡូម៉ែត្រ ដែលស្ថិតនៅក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត

ចំណែកក្មេងស្រីជាសិស្សសាលាដែលបានស្លាប់ ឈ្មោះ ឡេង គឹមហ៊ាន់ អាយុ១៦ឆ្នាំ មានទីលំនៅភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ និងម្នាក់ទៀតឈ្មោះ ឈីវ នី ភេទស្រីរងរបួសធ្ងន់ ដោយឡែកម៉ូតូមួយគ្រឿងទៀតដែលត្រូវរថយន្តកៀរម្ចាស់បានរងរបួសស្រាល ក៏លើកម៉ូតូបន្តទៅមុខទៀតដោយខ្លួនឯង។

បើតាមប្រភពពីកន្លែងកើតហេតុ បានបង្ហើបប្រាប់អង្គភាពសារព័ត៌មានHPNថា មុនដំបូងគេឃើញមានម៉ូតូក្មេងសិស្សសាលា និងអ្នកដំណើរផ្សេងទៀត ធ្វើដំណើរលើដងផ្លូវជាតិលេខ៣៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨ ភ្លាមៗនោះរថយន្តខាងលើ បានបើកមកពីក្រោយក្នុងទិសដៅស្របគ្នាយ៉ាងលឿនដូចហោះ វាជែងគេឯង ដោយមិនព្រមបន្ថយល្បឿន ក៏ជ្រុលបុករះម៉ូតូពីក្រោយ ចំនួនពីរគ្រឿង បណ្តាលឲ្យខ្ទាតជាច្រើនម៉ែត្រ ហើយមិនព្រមឈប់បានព្យាយាមបន្ថែមល្បឿនទៅកៀរម៉ូតូផ្សេងទៀត បណ្តាលឲ្យស្លាប់សិស្សស្រីម្នាក់ដែលជាសិស្សពូកែ និងពីរនាក់ផ្សេងទៀតរងរបួស និងស្រាល ភ្លាមៗអ្នកបើកបររថយន្តបង្ក រិតតែបន្ថែមល្បឿនរត់គេច រហូតមានការតាមដេញចាប់ពីសំណាក់សមត្ថកិច្ច និងប្រជាពលរដ្ឋ ទើបឃេីញរថយន្តទុកចោល តែឃាត់បានតែរថយន្តប៉ុណ្ណោះ អ្នកបើកបរដែលជាម្ចាស់ដេប៉ូនោះ ក៏ស្រាប់តែបាត់ខ្លួនពីកន្លែងកើតហេតុ មិនដឹងគេចទៅច្រកណានោះទេ។

សូមបញ្ជាក់ផងដែរថា ម្ចាស់រថយន្ត និងជាអ្នកបើកបររថយន្តបង្កហេតុខាងលើ ត្រូវបានប្រភពច្បាស់ការមួយបង្ហើបថា ជាបុគ្គលដែលមានទ្រព្យសម្បត្តិហ៉ឺហា គ្រប់គ្រងរថយន្តដឹកដីដឹកខ្សាច់ជាច្រើនគ្រឿង និងមានដេប៉ូលក់គ្រឿងសំណង់ដ៏ធំ ព្រមទាំងបើកយានដ្ឋានជួសជុល និងកែច្នៃរថយន្តសម្រាប់អាជីវកម្មដឹកជញ្ជូនផងដែរ ហើយនៅថ្ងៃកើតហេតុនេះ ជនបង្កខាងលើទើបចេញពីផឹកស៊ី និងមានស្ថានភាពស្រវឹងជោគជាំ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ ជនបង្កដែលជាថៅកែដេប៉ូខាងលើនេះ ក៏ធ្លាប់បានបញ្ជាឲ្យកូនចៅរបស់ខ្លួនម្នាក់ឈ្មោះ អ័ង ភី ដែលគ្មានប័ណ្ណបើកបរត្រឹមត្រូវ ឲ្យបើកឡានធំយីឌុបភ្លៅ៤ ទៅដឹកថ្មឲ្យម៉ូយ ហើយតៃកុងឡាននោះបើកលឿនហួសប្រមាណ ជ្រុលទៅបុករថយន្តអ្នកដំណើរម៉ាក់ Lexus 470 បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ នៅលើផ្លូវជាតិលេខ៣ ហើយថៅកែនេះបានបញ្ជាឲ្យកូនចៅរត់គេចខ្លួន ព្រមទាំងចាត់មនុស្សឲ្យមកយកឯកសារ និងបកផ្លាកឈ្មោះខ្លួនចេញពីរថយន្តបង្កហេតុ ក្នុងបំណងកុំឲ្យពាក់ព័ន្ធនឹងខ្លួន ហើយក្រោយមកទៀត បានបញ្ជាឲ្យក្មួយរបស់ខ្លួនវ័យ២៥ឆ្នាំ មកដើរតួធ្វើជាម្ចាស់រថយន្ត និងជាអ្នកចេញមុខទទួលខុសត្រូវ ដោយសងឲ្យគ្រួសាររងគ្រោះត្រឹម៥០០០$ប៉ុណ្ណោះ ហើយក៏គេចវេសមិនព្រមទទួលខុសត្រូវ ដល់សព្វថ្ងៃនេះ។ បន្ទាប់មកទៀត ថៅកែដេប៉ូនេះ បានប្រើល្បិចទុច្ចរិតពន្យាពេលសំណុំរឿង និងបានបង្គាប់ឲ្យកូនចៅ និងក្មួយរបស់ខ្លួន ឆ្លើយចម្លើយនៅតុលាការ កុំឲ្យជាប់ឈ្មោះខ្លួនជាអ្នកទទួលខុសត្រូវលើការខូចខាត ខណៈដែលជនត្រូវចោទឈ្មោះ អ័ង ភី ដែលជាអ្នកបើកបររថយន្តបង្កហេតុផ្ទាល់ បានអះអាងយ៉ាងច្បាស់ថា ខ្លួនពិតជាអ្នកធ្វើការឲ្យឈ្មោះ អ៉ីវ ធូ និងបើកលុយពីថៅកែខាងលើនេះពិតប្រាកដ៏មែន ហើយរថយន្តបង្កហេតុ គឺម្ចាស់ដេប៉ូជាអ្នកគ្រប់គ្រង និងជួសជុលទៀតផង មិនមែនក្មួយរបស់គាត់នោះទេ ចំពោះចម្លើយដែលឆ្លើយនៅតុលាការខ្លួនមិនដឹងទេ តែរឿងពិតគឺនៅតែជាការពិត។

គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងករណីម្ចាស់ដេប៉ូយីហោអ៉ីវធូ បើកឡានក្នុងស្ថានភាពស្រវឹងបុកមនុស្សស្លាប់ និងរបួសនេះ ប្រជាពលរដ្ឋបាននាំគ្នានិយាយថា ករណីនេះប្រហែលជាកម្មពៀរ អ្នកប្រព្រឹត្តិហើយមើលទៅ ពីព្រោះថា ថៅកែដេប៉ូខាងលើ ជាអ្នកមានទ្រព្យសម្បត្តិច្រើនឬហៅថា អ្នកមានជាន់ថ្មី តែបែរជាមានគំនិតទុច្ចរិត រកវិធីធ្វើបាបគ្រួសាររងគ្រោះកាលគ្រាមុន ដោយមិនព្រមទទួលខុសត្រូវលើសំណង់រដ្ឋប្បវេណី ធ្វើឲ្យគ្រួសាររងគ្រោះមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ មកដល់បច្ចុប្បន្នអស់រយៈពេលជាង៨ខែហើយ ហើយករណីនេះច្បាស់ជាត្រូវបាបកម្ម ឬទេវតាឆ្នាំថ្មី ដាក់ទោសហើយមើលទៅ បានជាជួបរឿងដូច្នេះ ពីព្រោះថាកន្លងមក ថៅកែខាងលើនេះ គេអាងមានសែ មានលុយ បូករួមនិងមានទំនាក់ទំនងល្អយ៉ាងជិតស្និតជាមួយសមត្ថកិច្ចស្រុកទឹកឈូថែមទៀត ទើបគេមិនដែលខ្វល់ពីកំហុសរបស់ខ្លួន។

តែទោះជាយ៉ាងណាក៏ដោយ ករណីនេះមហាជនក៏ដូចជា គ្រួសារជនរងគ្រោះ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ សំណូមពរឲ្យសមត្ថកិច្ច តាមចាប់ជននេះឲ្យបាន យកមកទទួលទោសព្រហ្មទណ្ឌទៅតាមច្បាប់ កុំឲ្យរួចខ្លួនឲ្យសោះ ពីព្រោះថា ដើម្បីអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ស្មើរភាពគ្នាចំពោះមុខច្បាប់ កុំចាប់បានតែអ្នកក្រ និងអ្នកតូចតាចឲ្យសោះ ដើម្បីឲ្យវិញ្ញាណក្ខណ្ខអ្នកស្លាប់ មានភាពស្ងប់ចិត្ត។

បើយោងតាមការបែកធ្លាយ បានឲ្យដឹងថា សមត្ថកិច្ចស្រុកទឹកឈូ បានស្គាល់សាវតា និងអត្តសញ្ញាណអ្នកបើកបរ រថយន្តខាងលើនេះច្បាស់លាស់ណាស់ បើសិនជាទុកឲ្យរួចខ្លួនទៀតនោះ ច្បាស់ជាធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿចិត្តជាក់ជាមិនខាន។

ជាមួយគ្នានេះ មហាជនដែលបានដឹងសាច់រឿងនេះច្បាស់ កំពុងនាំគ្នាតាមដានផងដែរ តើការបើកបរដោយធ្វេសប្រហេសក្នុងស្ថានភាពស្រវឹង បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសបែបនេះ នឹងត្រូវជាប់ពន្ធនាគារដែរឬទេ ចំពោះអ្នកមានលុយដូចជាថៅកែមួយនេះ ខណៈដែលរឿងចាស់ក៏នៅមិនទាន់បានដោះស្រាយនៅឡើយ។ ប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រួសាររងគ្រោះ ក៏បានសំណូមពរទៅកាន់ស្ថាប័ណ្ណអង្គភាពប្រឆាំងអំពើពុករលួយឲ្យជួយតាមដានការអនុវត្តច្បាប់ចំពោះបុគ្គលអ្នកមាននេះបន្ថែមទៀត ព្រោះថាកន្លងមកហាក់មានភាពមិនប្រក្រតី ក្នុងសំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើអោយមនុស្សស្លាប់ម្នាក់រងរបួសធ្ងន់២នាក់ កាលពីកំឡុងឆ្នាំ២០២២៕
(ដោយ៖HPN news)


No comments:

Post a Comment

Pages