មន្ត្រីភូមិបាលស្រុកដងទង់ រងការរិះគន់ពីពលរដ្ឋក្នុងមូលដ្ឋាន រឿងចុះវាស់វែងដីធ្វើប្លង់ប្រព័ន្ធ ធ្វើឲ្យបាត់ដីរបស់ពួកគាត់ជាច្រើនម៉ែត្រ - HANG POST TV

Breaking

Friday, November 4, 2022

មន្ត្រីភូមិបាលស្រុកដងទង់ រងការរិះគន់ពីពលរដ្ឋក្នុងមូលដ្ឋាន រឿងចុះវាស់វែងដីធ្វើប្លង់ប្រព័ន្ធ ធ្វើឲ្យបាត់ដីរបស់ពួកគាត់ជាច្រើនម៉ែត្រ







ខេត្តកំពត : ប្រជាពលរដមួយគ្រួសារ អ្នកស្រីឆុន សុខី និងប្ដី នៅរស់នៅភូមិព្រៃឃ្មុំ ឃុំឃ្ជាយខាងជើង ស្រុកដងទង់ខេត្តកំពត
បានកើតទុក្ខមិនសុខចិត្ត នូវចំណាត់ការរបស់មន្ត្រីភូមិបាលស្រុកដងទង់ ចុះវាស់វែងដីជាលក្ខណ:ប្រព័ន្ធតាមការចង្អុលបង្ហាញពីភាគីទំនាស់ធ្វើអោយអ្នកស្រីបាត់បង់ដីអស់ជាច្រើនម៉ែត្រ សូមបញ្ជាក់ថា ការតវាសាជាថ្មីនេះ អ្នកស្រីបានតវ៉ាធ្វើឡើងកាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណិចកើតហេតុភូមិឃុំខាងលើ។
អ្នកស្រីឆុន សិខីបាននិយាយថា រឿងនេះ បានកើតឡើង រហូតឈានដល់តវ៉ាគ្នាជាបន្តបន្ទាប់អស់ជាច្រើនលើកមកហើយ អ្នកស្រីថា រឿងទំនាស់ដីផ្លូវនេះ គឺបណ្តាលមកពីគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ស្រុក បានចុះមកដោះស្រាយដែរ តែដោះស្រាយយោងតាមតែពាក្យបណ្ដឹងរបស់ឈ្មោះជឹម ចាន់ឌឿន
ចុះថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២២ ដែលជាហេតុធ្វើអោយអ្នកស្រីបាត់បង់ដីអស់ជាច្រើនម៉ែត្រ ដោយសារបុគ្គលគូរទំនាស់ខាងលើ ចេះតែចង់បានបម្រើគ្រួសារខ្លួន មិនគិតពីផលប្រយោជន៍អ្នកដ៏ទៃនោះទេ ដូច្នេះអ្នកស្រីនិងគ្រួសារទទួលយកមិនបានឡើយ និងស្នើអោយអាជ្ញាធរស្រុកដងទង់ បើកការស្រាវជ្រាវស៊ើបអង្កេតអោយបានស៊ីជម្រៅបន្តិចជៀសវៀងសម្រាច់ចិត្តខុស ធ្វើឲ្យគ្រួសារអ្នកស្រីរងភាពអយុត្តិធម៌ ប្រាក់ក៏បង់ថង់ក៏ដាច់ ពោលគីដីនេះអ្នកស្រីទិញពីម្ចាស់មុនបញ្ជាក់ត្រឹមត្រូវមិនមែនអ្នកចេះតែចង់បានអត់មូលហេតុនោះ។ 

អ្នកស្រីឆុន សិខី បានអះអាងបញ្ជាក់ថា ដីរបស់អ្នកស្រីខាងលើនេះ បានទិញពីឈ្មោះសំ សារ៉េត និងឈ្មោះ ឡាយស៊ីម តាំងតែពីរអំឡុងខែ ៤ ឆ្នាំ២០១២មកម៉្លេះហើយក្នុងកិច្ចសន្យាលក់ទិញម្ចាស់ដើមឈ្មោះ សំ សារ៉េត និងឈ្មោះ ឡាយស៊ីមមិនបានប្រាប់រូបគាត់ថា ពួកគាត់បានដោះដូរដីចំនួន ៣ម៉ែត្រសម្រាប់ទុក្ខផ្លូវចូលផ្ទះរបស់ឈ្មោះ ជឹម ចាន់ឌឿនហើយដែរ។

ហើយក្រោយមក អ្នកស្រីនិងក្រុមគ្រួសារបានកាន់កាប់តពីម្ចាស់ដើមមក តាមភាពជាក់ស្ដែងមានតែភ្លឺស្រែ 2 ម៉ែត្រតែប៉ុណ្ណោះ ហើយដោយសារមានការសម្របសម្រួលពីអាជ្ញាធរ ភូមិ ឃុំលោកស្រីនិងក្រុមគ្រួសារក៏បានសម្រេចចិត្តសម្បទានដីផ្ទាល់ខ្លួនកន្លះម៉ែត្រថែមទៀត ដើម្បីងាយស្រួលចេញចូលក្នុងការធ្វើដំណើរ។ក្នុងនាមជាអ្នកភូមិផងរបងជាមួយគ្នា។

តែអ្វីដែលអ្នកស្រី ហួសចិត្តនោះ ធ្វើបុណ្យមិនបានបុណ្យ បែជាឈ្មោះជឹម ចាន់ឌឿន ប្ដឹងទៅសាលាស្រុកដងទង់ទាមទារយកដីលោកស្រីបន្ថែមទៀតដើម្បីធ្វើផ្លូវចូលផ្ទះរបស់ខ្លួនយ៉ាងរំភើយ មិននិយាយចចារសំណងអ្វីឡើយ ។

ពាក់ព័ន្ធរឿងរ៉ាវទំនាស់នេះដែរ  បន្ទាប់មកខាងមន្ត្រីភូមិបាលស្រុកដងទង់ ចុះមកវាស់វែង បែជាកាត់ដីរបស់លោកស្រីចំនួន ៣ ម៉ែត្រកន្លបន្ថែមទៀតធ្វើជាចំណីផ្លូវអោយឈ្មោះជឹម ចាន់ឌឿនយ៉ាងរំភើយ ដោយដើមឡើយផ្លូវនេះ គឺជាភ្លឺស្រែតែប៉ុណ្ណោះ មិនមែនជាផ្លូវចាស់ សម្រាប់ប្រើផលប្រយោជន៍រួមនោះទេ ហើយអ្វីដែលគេមើលឃើញនៅពេលបច្ចុប្បន្ននេះ គឺផ្លូវនេះសម្រាប់បម្រើផលប្រយោជន៍តែមួយគ្រួសារតែប៉ុណ្ណោះ។

ដោយទទួលរងនូវភាពអយុត្តិធម៌នេះហើយ ទើបអ្នកស្រីនិងក្រុមគ្រួសារកើតទុក្ខមិនសុខចិត្តសំណូមពរ អោយអាជ្ញាធរស្រុកដងទង់បង្កើតគណៈកម្មការដោះស្រាយមួយ ដ៏ត្រឹមត្រូវផ្អែកលើផ្លូវច្បាប់បន្លាភាពយុត្តិធម៌ និងមានការឯកភាពគ្នារវាងភាគីទាំងសង្ខាងជៀសវាងមានទំនាស់គ្នានៅពេលក្រោយទៀត។

ភាពជាក់ស្ដែងនៅល្ងាចថ្ងៃទី ០៤ ខែវិច្ឆិកាឆ្នាំ២០២២នឹះ ស្របពេលដែលលោកស្រីមិនទាន់ឯកភាពទទួលយកការដោះស្រាយពីអាជ្ញាធរខាងលើ ដោយសារលោកស្រីមើលឃើញថា វាជារឿងអយុត្តិធម៌ពេកសម្រាប់គ្រួសារអ្នកស្រីហើយអ្នកស្រីក៏មិនទាន់បានព្រមព្រៀងផ្តិតមេដៃលើឯកសារសម្របសម្រួលនោះដែរ។
ចំណែកភាគីទំនាស់ លោកជឹម ចាន់ឌឿន បានយករបាំងថ្មរឹងមាំមករៀបនៅក្បាលដីរបស់អ្នកស្រីទៅវិញ។

ពាក់ព័ន្ធករណីរឿងទំនាស់ដ៏ស្រួចស្រាវនេះដែរ  លោកសឿង ធឿង មេឃុំឃ្ជាយខាងជើងស្រុកដង់ទង់ខេត្តកំពតបានប្រាប់អ្នកសារព័ត៌មានយើងតាមទូរស័ព្ទឲ្យដឹងថា  ពិតជាមានការវាស់ចូលដីលោកស្រីឆុន សុខីពិតមែន។ ហើយលោកមិនដឹងថារឿងនេះបណ្តាលមកពីបញ្ហាអ្វីដែរ តែលោកសូមសំណូមពរអោយប្រជាពលរដ្ឋដាក់ពាក្យប្ដឹងជំទាស់នៅសាលាឃុំពេលដែលមន្ត្រីជំនាញធ្វើការបិទផ្សាយលោកនឹងធ្វើការដោះស្រាយជាមួយនឹងអាជ្ញាធរស្រុកលើករណីនេះ។

ចំណែកឯលោកគឹម បូណាអភិបាលស្រុកដងទង់ អង្គភាពសារព័ត៌យើងមិនអាចសុំធ្វើការបកស្រាយបំភ្លឺបានទេដោយសារតែលោកចូលមើលក្នុង telegram ហើយមិនមានការឆ្លើយតប។
ជុំវិញនឹងរឿងរ៉ាវខាងលើនេះមហាជនមួយចំនួន កំពុងតែតាមដាន ហើយចាំមើលថា តើអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញស្រុកដងទង់ដោះស្រាយជូនប្រជាពលរដ្ឋមានភាពយុត្តិធម៌ដែរឬទេ?។




No comments:

Post a Comment

Pages