ចេផ្សាយថ្ងៃទី07/08/2023
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសួរសុខទុក្ខលោកជំទាវឧកញ៉ា យូ លឹម និងលោកស្រី គង់ សារឿន វីរ:នាដោះមីនខេត្តស្វាយរៀង ដែល កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានថ្លែងនូវការកោតសសើរ និងថ្លែងអំណរគុណចំពោះគ្រូពេទ្យឯកទ្ទេស និងក្រុមគ្រូពេទ្យទាំងអស់ដែលបានយកចិត្តិទុក្ខដាក់ខ្ពស់ ប្រកបដោយការទទួលខុសត្រូវ ក្នុងការជួយសង្គ្រោះដល់អ្នកជំងឺបានទាន់ពេលវេលា។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យអ្នកជំងឺឆាប់បានជាសះស្បើយដូចដើមវិញ ដើម្បីត្រលប់ជួបជុំគ្រួសារ និងប្រកបរបរចិញ្ចឹមជីវិតរៀងៗខ្លួន ៕
No comments:
Post a Comment