ចេញផ្សាយថ្ងៃទី18/04/2023ខេត្តកែប៖ក្រោមដំបូលសុខសន្តិភាពនៃការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វេីអោយគ្រប់រាជធានី ខេត្តទទួលបានការអភិវឌ្ឍឥតឈប់ឈរ ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកែបក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានបន្តខិតខំកសាង ស្តារ និងជួសជុលឡើងវិញនូវហេដ្ឋារចនាសម្ពន្ធ លើកកម្ពស់សោភណភាពសាធារណៈ ដែលធ្វេីឱ្យរដ្ឋបាលខេត្តទទួលជ័យលាភីជាបន្តបន្ទាប់ដូចជា ជ័យលាភី «ឡាបែលទីក្រុងទេសចរណ៍ ស្អាតអាស៊ាន» ពានរង្វាន់ «ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន» លើសូចនាករ ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត ពានរង្វាន់ «ឡាបែលឆ្នេរខ្សាច់កំសាន្តស្អាត ក្រុងកែបបានទទួលវិញ្ញាបនបត្រទទួលស្គាល់ ជាទីក្រុង និរន្តរភាពបរិស្ថានអាស៊ាន លើកទី៤ កាលពីឆ្នាំលើសូចនាករ «ខ្យល់ស្អាត»។ លើចលនាប្រឡង ប្រណាំងទីក្រុងស្អាត ក្រុងកែប ខេត្តកែបទទួលបានជ័យលាភី «ផ្ការំដួលបីទង» ចំនួន២លើកជាប់ៗគ្នា ហើយ ឆ្នាំ២០២៣នេះ ក្រុងកែបក៏បានទទួលជ័យលាភី «ផ្ការំដួលបីទង» ជាថ្មីម្តងទៀតដែលជាជោគជ័យលើកទី៣។
មិនតែប៉ុណ្ណោះក្រុងកែប ខេត្តកែប ក៏បានឈានពីទីក្រុងនិរន្តរភាពបរិស្ថានអាស៊ានទៅជា «ទីក្រុងឈានមុខ អាស៊ាន»ទៀតផង។ រីឯលើការងារវប្បធម៌វិញក្រុមល្ខោនបាសាក់ «រស្មីវប្បធម៌ខេត្តកែប» ទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ១ ក្នុងមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២២, ជ័យលាភីការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដែលមាន ១២ប្រភេទកីឡា ស្មើនឹង ៦០វិញ្ញាសា ជាលទ្ធផលកីឡាករ កីឡាការិនី ខេត្តកែបទទួលបានមេដាយចំនួន ៣០គ្រឿង ក្នុងនោះ មាសចំនួន ០៨គ្រឿង ប្រាក់ចំនួន ១៣គ្រឿង សំរឹទ្ធ ចំនួន ០៩គ្រឿង ព្រមជាមួយស្នាដៃ និងពានរង្វាន់ជាច្រើន លទ្ធផលទាំងនេះបានជះឥទ្ធិពលដល់កំណើន ភ្ញៀវទេសចរ បង្កលក្ខណៈជូនប្រជាពលរដ្ឋក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ជំរុញឱ្យមានកំណើនសេដ្ឋកិច្ចនៅមូលដ្ឋាន ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ព្រមទាំងទទួលបានអ្នកវិនិយោគជាច្រេីនចូលមកវិនិយោគ និងចាប់ផ្តេីមគម្រោងវិនិយោគរបស់ដែលមានពីមុនជាបន្តបន្ទាប់ ។
No comments:
Post a Comment