ផ្ទុះអាវុធដាក់គ្នា ! ជនសង្ស័យ២នាក់ស្លាប់ និងសមត្ថកិច្ចម្នាក់របួស - HANG POST TV

Breaking

Wednesday, April 19, 2023

ផ្ទុះអាវុធដាក់គ្នា ! ជនសង្ស័យ២នាក់ស្លាប់ និងសមត្ថកិច្ចម្នាក់របួស

                                                  ភ្នំពេញ៖មានករណីតាមបង្ក្រាបក្រុមជនសង្ស័យ ជាមុខសញ្ញាកាច់កលួចម៉ូតូ និងលួចរថយន្ត យ៉ាងសកម្ម ដោយមានអាវុធ ដែលតែងតែបាញ់គម្រាមជនរងគ្រោះ​ពេលចេញធ្វេីសកម្មភាពនាពេលកន្លងមក។

អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ កម្លាំងនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនបភព បានដេញបង្ក្រាបមុខសញ្ញាលួចយ៉ាងសកម្ម ដែលមានអាវុធនឹងដៃ ហេីយបានបាញ់ស្រោចមកលេីសមត្ថកិច្ច ដែលបណ្តាលឲ្យនាយរងការិយាល័យព្រទ ស្រាល ម្នាក់រងរបួសត្រង់ជេីង ខណ:នោះដេីម្បីការពារខ្លួនសមត្ថកិច្ចបានប្រេីប្រាស់សិទ្ធការពារខ្លួន ដោយបាញ់តបតវិញ បណ្តាលឲ្យជនសង្ស័យ ២នាក់ស្លាប់នៅនឹងកន្លែង ។

No comments:

Post a Comment

Pages