រឿងអធិករណ៍ នៅវត្តព្រះរតនត្រ័យហៅវត្តឋានសួគ៌ ទទួលបានយុត្តិធម៌ល្អគួរឲ្យកោតសេសើរ ក្រោមការដំណោះស្រាយឯកឧត្តម បណ្ឌិតម៉ៅ ធនិន អភិបាលខេត្តកំពត - HANG POST TV

Breaking

Wednesday, November 16, 2022

រឿងអធិករណ៍ នៅវត្តព្រះរតនត្រ័យហៅវត្តឋានសួគ៌ ទទួលបានយុត្តិធម៌ល្អគួរឲ្យកោតសេសើរ ក្រោមការដំណោះស្រាយឯកឧត្តម បណ្ឌិតម៉ៅ ធនិន អភិបាលខេត្តកំពត





ខេត្តកំពត ÷ បន្ទាប់ពីផ្ទុះអធិករណ៍នៅវត្តព្រះរតនត្រ័យហៅវត្តឋានសួគ៌ ដែលស្ថិតនៅក្នុងភូមិនារាយ ឃុំនារាយស្រុកឈូក ខេត្តកំពត ដែលបង្កឡើងដោយលោក អោក បូរ៉ា បានប្ដឹងព្រះចៅអធិការវត្តព្រះនាម កូវ វណ្ណៈ កក្រើកដល់មហាជនគ្រប់សន្ទាប់វណ្ណៈអស់រយៈពេលជាច្រើនខែ ពេលកន្លងមក ភាគីលោក អោក បូរ៉ា ត្រូវបានគេដឹងថា លោកជាម្ចាស់ដើមបណ្តឹងបានចោទប្រកាន់ចៅអធិការវត្តថា មានអាបត្តិមាតុគ្រាមនិងស្ត្រីភេទ និងជាចោរលួចដែក លួចស៊ីម៉ងត៍ក្នុងវត្ត លួចសម្លាប់ដើមឈើ និងជួញដូរគ្រឿងញៀននោះគឺជារឿងមិនពិត សូមបញ្ជាក់ថា រឿងអធិករណ៍នៅវត្តព្រះរតនត្រ័យ ហៅវត្តឋានសួគ៌ ដែលបានកើតឡើងនេះ គ្រាដែលបុគ្គលឈ្មោះអោក បូរ៉ានិងប្រពន្ធឈ្មោះញ៉ុក ច្រឹក បានចូលកសាងសមិទ្ធផលសង្វាតដាក់ឈ្មោះដោយខ្លួនឯង និងលប់ឈ្មោះលើសមិទ្ធផលអ្នកដទៃ ដាក់ឈ្មោះខ្លួនឯងយ៉ាងផុសផុលមក ទើបមានការតវ៉ានិងផ្ទុះប្រតិកម្មពីប្រជាពុទ្ធបរិស័ទជាច្រើន។

គួសបញ្ជាក់ថា បន្ទាប់ពីមានជម្លោះប្តឹងផ្តល់ព្រះសង្ឃ វាយប្រហាកក្រើកបណ្តាញសង្គមអស់ជាច្រើនខែមក នៅព្រឹកថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២២នេះ ត្រូវបានឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ចេញមុខដោះស្រាបបញ្ចប់វិវាទ បានយ៉ាងប្រពៃគួរឲ្យសសើរ។
 
សូមបញ្ជាក់ផងដែរថា រឿងផ្ទុះអធិករណ៍ខាងលើនេះ បានធ្វើឲ្យលោក អោក បូរ៉ា មើលងាយព្រះសង្ឃដែលឧប្បជិតបួសពុទ្ធសាសនាឥតសំចៃម៉ាត់ មិនតែប៉ុណ្ណោះលោកអោក បូរ៉ាថែមទាំងប្រមូលពូតផ្តុំអ្នកកាសែតមួយចំនួនមកជួយរិះគន់ព្រសង្ឃខុសពីការពិត និងខ្វះក្រមសិលធម៌វិជ្ជាជីវៈមកផ្សព្វផ្សាយជេប្រមាទមកលើព្រះគ្រូ កូវ វណ្ណៈ ដែលជា បុព្វជិតឧត្តមភេទ ក្នុងព្រះពុទ្ធសាសនា ដែលជាសារសព្ទធ្វើអោយបះពាល់តម្លៃព្រះពុទ្ធសាសនា ទង្វើនិងសកម្មភាពរបស់លោកអោក បូរ៉ា ត្រូវបានគេដឹងថា លោកតាំងខ្លួនជាអ្នកចេះដឹងផ្លូវព្រះធម៌ពិត និងមានសទ្ធាកសាងលើសលុប តែធាតុពិតចំណេះដឹងព្រះធម៌របស់លោកអោក បូរ៉ាគឺជាស្ពាន់ចំលង ដើម្បីទាញយកប្រយោជន៏អ្វីមួយពី់ព្រះពុទ្ធសាសនា ហើយក៏ជាអ្នកជាន់ពន្លិចព្រះពុទ្ធសាសនាឲ្យធ្លាក់ក្នុងបាតដាលនោះដែរ ។
 
ទោះជាលោកប្រើនូវយុទ្ធសាស្ត្រដ៏ខ្មៅងងឹតយ៉ាងណាក៏ដោយ ការចោទប្រកាន់ព្រះចៅអធិការវត្តព្រះរតនត្រ័យ ហៅវត្តឋានសួគ៌ ខ្វះមូលដ្ឋាន ,គ្មានការពិតនិងគ្មានភស្តុតាងជាក់លាក់ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះឯកឧត្តមបណ្ឌិត ម៉ៅ ធនិនអភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងនិមន្តចូលរួមពីព្រះមន្ត្រីសង្ឃខេត្ត និងអមដំណើរដោយ ថ្នាក់ដឹកនាំខេត្ត រដ្ឋបាលខេត្តប្រធានមន្ទីរធម្មការនិងសាសនាខេត្ត លោកអភិបាលស្រុក និងមន្ត្រីជំនាញ បានអញ្ជើញចុះទៅដល់វត្ត រតនៈត្រ័យ ហៅវត្ត ឋានសួគ៌ ដើម្បីរំលត់នូវអធិករណ៍នៅវត្តព្រះរតនៈត្រ័យ ហៅវត្តឋានសួគ៌ ព្រមទាំងមានអបអរសារទពីពុទ្ធបរិស័ទជើងវត្តយ៉ាងច្រើនកុះករផងដែរ។
  គួសបញ្ជាក់ថា យុទ្ធសាស្ត្ររកដំណោះស្រាយរំលត់អធិករណ៍នាពេលនោះដែរ ឯកឧត្តមបណ្ឌិតអភិបាលនៃគណៈអភិបាលខេត្តកំពត បានដាក់នូវគោលការណ៍គន្លិះសំខាន់ៗចំនួន៥ចំណុច ដើម្បីអនុវត្តឲ្យមានយុត្តិធម៌ តម្លាភាពនិងសុក្រិត ក្នុងនោះរួម៖
ទី១~វត្តព្រះរតនៈត្រ័យ ហៅវត្តឋានសួគ៌ ត្រូវបានរដ្ឋបាលខេត្ត កំពត មានសទ្ទាប្រគេនអង្កនិងបច្ច័យចំនួន១លានរៀលក្នុងមួយខែៗ សម្រាប់ផ្គុតផ្គង់ចង្ហាន់ព្រះសង្ឃ។

ទី២~បង្កើតគណៈកម្មការនិងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ដែលដឹកនាំដោយអភិបាលរងខេត្តម្នាក់ ដើម្បីចុះធ្វើបច្ចុប្បន្នភាពរុះរើស្លាក់ឈ្មោះ ដែលដាក់ខុសប្រក្រតី និងកែសម្រួលស្លាកឈ្មោះឡើងវិញតាមភាពជាក់ស្តែង។
ទី៣~គឺទីតាំងវត្តអារាមខាងលើ និងត្រៀមរៀបចំគួសប្លង់សាងសង់រូបសំណាក់ព្រះពុទ្ធបដិមាករ កម្ពស់60ម៉ែត្រ។
ទី៤~រៀបចំបោះឆ្នោតជ្រើសរើស បេក្ខភាពកម្មការអាចារ្យវត្តទៅតាមការពេញចិត្តរបស់ពុទ្ធបរិស័ទជើងវត្ត។
ទី៥~រៀបចំបោះបង្គោល និងកំណត់ព្រំដីវត្តអោយបានច្បាស់លាស់។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ៗទៅបុគ្គលខ្លះ ដែលចូលកសាងក្នុងវត្តវេប្រគេនព្រះសង្ឃ នៅតែប្រកាន់របស់ទាំងនោះជារបស់ខ្លួន មិនដាច់ស្រលះ•••••••។
 

  នៅក្នុងដំស្រាយបញ្ចប់អធិករណ៍ខាងលើ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តព្រះរតនត្រ័យ ហៅ វត្តឋានសួក៏ មិនបានទាមទារ ឬ តម្រូវឲ្យលោក អោក បូរ៉ា ឈប់ចូលរួមកសាងសមិទ្ធផលរបស់ខ្លួនក្នុងវត្តទៀតនោះទេ ហើយលោកអោក បូរ៉ា នៅតែបន្តចូលកសាងបាន តែលោកត្រូវគោពរនិងសុំការអនុញ្ញាតពីព្រះចៅអធិការវត្តនិងមន្ទីរធម្មការនិងសាសនា តាមច្បាប់និងចនាបទប្រពៃណីជាតិ  ក៏ប៉ុន្តែលោក អោក ប៉ូរ៉ា ខ្លួនឯងបានប្រកាសជាសាធារណៈថា លោកសុំសិទ្ធនៅកសាងបង្ហើយសមិទ្ធផលដែលកំពុងដំណើរសាងសង់ទាំងប៉ុន្មានឲ្យរួចរាល់សិន ហើយលោកនឹងដកខ្លួនចេញវត្តអារាមខាងលើនេះ ទៅកសាងកន្លែងផ្សេងទៀត ។

 

គួរំលឹងផងដែរថា រឿងអធិករណ៍នៅក្នុងវត្តព្រះរតនត្រ័យ ហៅវត្តឋានសួគ៌ខាងលើនេះបានកើតមានឡើងបន្ទាប់ពីលោក អោក បូរ៉ា ចូលមកកសាងសមិទ្ធិផលនានាក្នុងវត្តហើយ មានភាពលោភលន់សង្វាតដាក់ឈ្មោះខ្លួនឯងយ៉ាងផុសផុលខុសប្រក្រតី ហើយជាហេតុធ្វើអោយពុទ្ធបរិស័ទ ព្រមទាំងម្ចាស់សមិទ្ធិផលមុនៗ មិនសប្បាយចិត្ត បានត្អូញត្អែរថា សូម្បីតែសមិទ្ធផលអ្នកដទៃក៏លោកអោក បូរ៉ាឆ្លៀតឱកាសទៅជួសជុល និង លាបថ្នាំហើយដាក់ឈ្មោះគាត់ និងក្រុមគ្រួសារដែរ។

មិនតែប៉ុណ្ណោះលោកថែមទាំងប្រឌិតរឿង ប្ដឹងព្រះចៅអធិការវត្តចោទប្រកាន់ជាច្រើនចំណុចដោយគ្មានការពិត គ្មានភ័ស្តុតាង និង សំអាងហេតុច្បាស់លាស់ទៀតផង។ ក៏ប៉ុន្តែជម្លោះនេះត្រូវបានបញ្ចប់ជាស្ថាពរ ក្រោមការរកដំណោះស្រាយដ៏ប៉ិនប្រសប់ពីសំណាក់ឯកឧត្តមបណ្ឌិតម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត កាលព្រឹកថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២២ ដោយឯកឧត្តមបណ្ឌិតបានពន្លេចចេញជាគន្លិះសំខាន់ៗជាច្រើនចំណុច ហើយត្រូវបានអង្គប្រជុំព្រមទាំងពុទ្ធបរិស័ទរាប់រយនាក់ បន្លឺស្នូរទះដៃអបអរសាទរឯកភាពយ៉ាងកងរំពង៕
ជាមួយគ្នានោះដែរ ព្រះអង្គគ្រូ កូវ វណ្ណៈ ព្រះចៅអធិការវត្ត និងពុទ្ធបរិស័ទ បានថ្លែងនូវអំណរគុណឯកឧត្តមបណ្ឌិតអភិបាលខេត្តយ៉ាងជ្រាលជ្រៅ។



No comments:

Post a Comment

Pages