ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប​ បានអញ្ជើញទទួលស្វាគមន៍​ លោក ម៉ក់ ហឺន និងអ្នកស្រី ប៉ាង ធីតា ប្រជាជនខ្មែររស់នៅសហរដ្ឋអាមេរិច ក្នុងទស្សនកិច្ច មកកាន់ខេត្តកែប - HANG POST TV

Breaking

Monday, November 14, 2022

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប​ បានអញ្ជើញទទួលស្វាគមន៍​ លោក ម៉ក់ ហឺន និងអ្នកស្រី ប៉ាង ធីតា ប្រជាជនខ្មែររស់នៅសហរដ្ឋអាមេរិច ក្នុងទស្សនកិច្ច មកកាន់ខេត្តកែប




នារសៀលថ្ងៃទី១២ វិច្ឆិកា ២០២២  ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ​ អភិបាលនៃគណអភិបាលខេត្តកែប និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត ប្រធាន  អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី បានអញ្ជើញទទួលស្វាគមន៍លោក ម៉ក់ ហឺន និងអ្នកស្រី ប៉ាង ធីតា​ ប្រជាជនខ្មែររស់នៅសហរដ្ឋអាមេរិច និងប្រតិភូសម្ព័ន្ធចលនាយុវជនក្រៅប្រទេស ដែលបានអញ្ជើញ មកទស្សនកិច្ចខេត្តកែប ។
ក្នុងដំណើទស្សនៈកិច្ចនេះ​ លោក ម៉ក់ ហឺន​ បានលេីកឡេីងថា​ អាជ្ញាធរខេត្តកែប បានទទួលស្វាគមន៍ យ៉ាងកក់ក្តៅ ដោយបាន អញ្ជើញជូនដំណើរទៅទស្សនា តំបន់អភិវឌ្ឍសំខាន់ៗ របស់ខេត្តកែប ដូចជា​ រមណីយដ្ឋានឧទ្យាជាតិកែប ផ្លូវអភិវឌ្ឍទៅកាន់ឆ្នេរអង្កោល ឆ្នេរពង្រីកថ្មីប្រវែង ២៧០០ម៉ែត្រ និងតាមបណ្តាកោះមួយចំនួនក្នុងខេត្តផងដែរ។  ក្នុងដំណើកំសាន្តមកកាន់ប្រទេសកម្ពុជា លោក ម៉ក់ ហឺន បញ្ជាក់ថា នេះជាដំណើរទស្សនៈកិច្ចលើកដំបូងបំផុត បន្ទាប់ពីបានចាកចេញពីប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៨២ ដែលគិតមកដល់ពេលនេះ មានរយៈពេល ៤០ឆ្នាំមកហើយ ។ លោក ម៉ក់ ហឺន និងភរិយា បញ្ជាក់បន្ថែមថា​ លោកពិតជាមានការភ្ញាក់ផ្អើល ការអភិវឌ្ឍរីកចំរើន របស់ប្រទេសកម្ពុជា និយាយជារួម និងដោយឡែកខេត្តកែប គឺជាខេត្តដែលមានទេសភាពល្អ ស្រស់ត្រកាល និងជារមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញ ដែលទាំងនេះបញ្ជាក់អោយឃើញពីភាពផ្ទុយស្រឡះ ពីការរិះគន់ ពីសំណាក់ជនអគតិ ដែលតែងតែចោទប្រកាន់មូលបង្កាច់ ថាប្រទេសកម្ពុជា ជាប្រទេសផ្តាច់ការ គៀបសង្កត់សិទ្ធសេរីភាព ជាប្រទេសក្រក្សត់ជាដើម ។ លោក ម៉ក ហឺន បន្ថែមថា​ រយៈពេល ប៉ុន្មានថ្ងៃនៃការមកដល់ប្រទេសកម្ពុជា លោកសង្កេតឃើញ ពីភាពសុខក្សេមក្សាន្ត និងជីវភាព រស់នៅយ៉ាងធូរធារបស់បងប្អូនប្រជាជនខ្មែរ ក្រោមការដឹកនាំរបស់សម្តេច​ ហ៊ុន សែន ដែលធ្វើអោយលោក ភ្លឺភ្នែក ឈប់ជឿ លើការអូសទាញរបស់ពួកប្រឆាំងជ្រុលនិយមតទៅទៀត។
    ដំណើរកំសាន្តរបស់លោកពូ​ ម៉ក់​ ហឺន​ គឺជាការទះកំផ្លៀងក្រុមអ្នកនយោបាយក្បត់ជាតិបីជំនាន់ដែលតែងតែរិះគន់​ ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល ។ ដូចដឹងស្រាប់ហើយថាលោ​ ម៉ក់​ ហឺន​ ធ្លាប់គាំទ្រពួកក្បត់ជាតិ៣ជំនាន់​ ប៉ុន្តែដោយសារភាពថោកទាបនិងនយោបាយលាបពណ៌របស់ពួកគេ ទើបធ្វើឱ្យលោកពូ​ ម៉ក់​ ហឺន​ អស់ជំនឿ ។
    ក្នុងនោះលោកម៉ក់ ហឺន ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តកែប ដែលបានទួលបដិសណ្ឋារកិច្ចលោកយ៉ាងដិតដល់៕
HPN DIA news


No comments:

Post a Comment

Pages