ខេត្តកំពត៖ នៅល្ងាចថ្ងៃសុក្រ៥ កើតខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព ស ២៥៦៦ ត្រូវនិងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២
លោក លាង រឿន សុធី អភិបាលនៃគណអភិបាលក្រុងកំពត អមដំណើរដោយលោក ងួន សារឿន ចៅសង្កាត់កំពង់បាយ និងមន្រ្តីអាជ្ញាធរ ក្រោមឱវាទបានយកអំណោយកាកបាទក្រហមកម្ពុជា សាខាក្រុងកំពត រួមមានអង្ក១បាវ ស្មើនិង ៥០ គីឡូក្រាម និងបច្ច័យចំនួន ៣៥០០០០រៀល(សាមសិបប្រាំម៉ឺនរៀល) ប្រគល់ជូនក្រុមគ្រួសារ សពលោកវរសេនីយ៍ឯក សែម សឿន មេបញ្ជាការងនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ដែលលោកបានទទួលមរណភាព កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ៥៩ឆ្នាំ។សូមជំរាបជូនផងដែលថា សពលោកវរសេនីយ៍ឯកសែម សឿន មេបញ្ជាការង ត្រូវដង្ហែរទៅបញ្ចុះនៅឈាបនដ្ឋាន នៅវេលាម៉ោង០២ រសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ សូមអរគុណ។
No comments:
Post a Comment