ភ្ញាក់ផ្អើលទៀតហើយ មេបញ្ជាការរងប៉េអឹមស្រុកឱរ៉ាល់ ម្នាក់ កំពុងស្វះស្វែងរកអ្នករត់ការ ស្នើសុំម្តាយ នៅក្រៅឃុំ ករណីបើកល្បែងស៊ីសងខុសច្បាប់ នៅកំពង់ស្ពឺ - HANG POST TV

Breaking

Sunday, October 2, 2022

ភ្ញាក់ផ្អើលទៀតហើយ មេបញ្ជាការរងប៉េអឹមស្រុកឱរ៉ាល់ ម្នាក់ កំពុងស្វះស្វែងរកអ្នករត់ការ ស្នើសុំម្តាយ នៅក្រៅឃុំ ករណីបើកល្បែងស៊ីសងខុសច្បាប់ នៅកំពង់ស្ពឺ


ផ្សាយចេញពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ៖  មេបញ្ជាការរង កងរាជអាវុធហត្ថម្នាក់កំពុងស្វះស្វែងពឹងពាក់អ្នកស្និតនឹងតុលាការដើម្បីស្នើសុំដោះលែងម្តាយបង្កើតរបស់ខ្លួនកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ដើម្បីស្នើសុំឲ្យនៅក្រៅឃុំដែលជាប់ចោទពីបទបើកល្បែងស៊ីសងដោយខុសច្បាប់។

មន្ត្រីនគរបាល បានបង្ហើបឲ្យដឹងថា ស្ត្រីឈ្មោះ ហាវ សុវណ្ណ ហៅយាយ សរ អាយុ៥៦ឆ្នាំ មានទីលំនៅភូមិក្រៀលពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបើកល្បែងសងដុះស្លែរនៅតំបន់ផ្សារជាំ ត្រូវបានកម្លាំងនគរបាលបង្ក្រាបកាលពីពេលកន្លងទៅថ្មីនេះ។ ប្រភពបានបន្តទៀត ក្រោយពេលបង្ក្រាបសមត្ថកិច្ចជំនាញបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់តាមនិតិវិធីច្បាប់។
គួររំលឹកថា នៅ រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងនគរបាល បានបង្ក្រាបករណីបើកល្បែងស៊ីសងខុសច្បាប់មួយកន្លែង ផ្ទះស្ត្រីឈ្មោះ ហាវ សុវណ្ណ ហៅយាយ សរ នៅភូមិក្រៀលពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាម្តាយបង្កើតរវស់លោកស័ក្តិ៣ មេបញ្ជាការងប៉េអឹមស្រុកឱរ៉ាល់ និងបក្ខពួក០២នាក់ទៀត ទី១-ឈ្មោះប៊ុត គឹមសាង ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិក្រៀលពង ឃុំតាសាល ស្រុកឱរ៉ាល់ និងទី២-ឈ្មោះប៉េង ចន្ថា ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅចាំដីភូមិកេះ ឃុំតាសាល ស្រុកឱរ៉ាល់។
សមត្ថកិច្ចដកហូត ម៉ូតូចំនួន០៣គ្រឿង, បៀរចំនួន ៣១ហ៊ូ, ឆ្នោតកោសចំនួន ០២ដុំ លុយព្រមទាំងសម្ភារៈជាវត្ថុតាងមួយចំនួនទៀត។ បច្ចុប្បន្នស្ត្រីឈ្មោះ ហាវ សុវណ្ណ ហៅយាយ សរ អតីតមេឈ្មួញរកស៊ីឈើ កំពុងជាប់ក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ខណៈពេលកូនបង្កើតរបស់មេបនល្បែងរូបនេះ មានតួនាទីជាមេបញ្ជាការរង កងរាជអាវុធហត្ថស្រុកឱរ៉ាល់បានស្វះស្វែងរកមនុស្សដែលស្និតជាមួយមន្ត្រីតុលាការ និងផ្កាយ៣ម្នាក់ទៀត ដើម្បីរត់ការស្នើសុំដោះលេងនៅក្រៅឃុំ ៕

No comments:

Post a Comment

Pages