សមត្ថកិច្ចក្របួចជនសង្ស័យម្នាក់ក្រោយពីរយកដាវទៅកាប់លើជនរងគ្រោះចំស្មាខាងឆ្វេង ហូរឈាមឃើញឆ្អឹងស្ថិតនៅស្ថិតក្នុងភូមិព្រិចខ្ពស់ ខេត្តកំពង់ស្ពឺ - HANG POST TV

Breaking

Saturday, September 24, 2022

សមត្ថកិច្ចក្របួចជនសង្ស័យម្នាក់ក្រោយពីរយកដាវទៅកាប់លើជនរងគ្រោះចំស្មាខាងឆ្វេង ហូរឈាមឃើញឆ្អឹងស្ថិតនៅស្ថិតក្នុងភូមិព្រិចខ្ពស់ ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ÷ យោងតាមរបាយការណ៌របស់សមត្ថកិច្ចនៅវេលាម៉ោង៧:៣០នាទីព្រឹកថ្ងៃព្រហស្បត្តិ៍១២រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ (មានករណីអំពើហិង្សាដោយចេតនា បង្ករបួសស្នាម) នៅចំណុចចំការស្រូវ ស្ថិតក្នុងភូមិព្រិចខ្ពស់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

- មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ហន តុលា ភេទប្រុស អាយុ២៥ ឆ្នាំ បានដឹកគោទៅចង នៅព្រៃខាងកើត ពេលដឹកគោរួចបានចូលមកជជែកក្នុងដីឡូផ្ទះឈ្មោះកាន ភេទប្រុស អាយុ៥៤ឆ្នាំ និង ឈ្មោះម៉ៅ ភេទប្រុស អាយុ៤៦ ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិឃុំខាងលើ ខណះពេលជជែកគ្នា ស្រាប់តែជនបង្ករ ឈ្មោះ សឿង វិបុល ភេទប្រុស អាយុ៣៥ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បានដើរចូលមក ហើយបានដកដាវប្រហែល ប្រវែង ១ម៉ែត្រ មកកាប់លើជនរងគ្រោះចំស្មាខាងឆ្វេង ហូរឈាមឃើញឆ្អឹង ហើយត្រូវបានសាច់ញាតិបញ្ចូនទៅគ្លីនិចឯកជននៅភូមិរំចេក បានដេអស់ ១២ថ្នេ (ទំហំ ៣ ស.ម) ហើយរួចបានសាច់ញាតិបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍យាអង្គតាមទូរស័ព្ទ ។


ក្រោយពីរទទួលបានសេចក្តីរាយការណ៍ហើយសមត្ថកិច្ចប៉ុស្តិ៍ចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកថ្ពង ចាត់ការតាមនិតិរិធី ។


No comments:

Post a Comment

Pages