ចេញផ្សាយៈ September 24, 2022ខេត្តកែប ៖ នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ ម៉ោង២:៣០នាទីរសៀល កម្លាំងជំនាញគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ១ករណី នៅចំណុចលើផ្លូវមុខសាលាឃុំអង្កោល ស្ថិតនៅក្នុងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ឃាត់ខ្លួនជនសង្ស័យ ១នាក់:
១-ឈ្មោះ តេវ វីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនេសាទ មានទីលំនៅភូមិកោះស្នា ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពតក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាង: ថ្មាំញៀន ១កញ្ចប់.ម៉ូតូ ១គ្រឿង,ទូរស័ព្ទ១គ្រឿង។ ក្រោយពីសួរចំលើយរួច កំលាំងយើងបន្តសហការជាមួយកំលាំងអធិការស្រុកកំពង់ត្រាច បង្ក្រាបនៅចំណុចភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ឃាត់ខ្លួនបាន ១នាក់ ឈ្មោះ មុំ ផានិត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។ដកហូតវត្ថុតាង: ថ្នាំញៀន ១៦កញ្ចប់.ម៉ូតូ២គ្រឿង.ទូរស័ព្ទ១គ្រឿង
កិច្ចប្រតិបត្តិការនេះ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកែប និងដឹកនាំបញ្ជាផ្ទាល់ដោយលោក វ.ទោ សូ បញ្ញា ស្នងការរងគ្រឿងញៀន។
No comments:
Post a Comment