ក្រុមចោរកៀរ ប្លន់ម៉ូតូ ប្រចាំខេត្តកំពង់ឆ្នាំង៩នាក់ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួនបានចាត់ការតាមនីតិវិធីផ្លូវច្បាប់ - HANG POST TV

Breaking

Saturday, September 24, 2022

ក្រុមចោរកៀរ ប្លន់ម៉ូតូ ប្រចាំខេត្តកំពង់ឆ្នាំង៩នាក់ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួនបានចាត់ការតាមនីតិវិធីផ្លូវច្បាប់

 


ខេត្តកំពង់ឆ្នាំង៖ ក្រុមចោរកៀម៉ូតូចំនួន៩នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តធ្វើការ ស្រាវជ្រាវនិងចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីបានធ្វើសកម្មភាពជិះម៉ូតូកៀរផ្តួលម៉ូតូរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងនិងស្រុកចំនួន៤ នៅខេត្តកំពង់ឆ្នាំង ។ ជនសង្ស័យទាំង៩នាក់ត្រូវបានសមត្ថកិច្ចបង្ហញមុខកាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។ 

  លោកឧត្តមសេនីត្រី ប៉ុល វុទ្ធី ស្នងការរងនគបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះ មានចំនួន៩នាក់ មាន១,ភឿន មិថុនា ជាមុខសញ្ញាជិៈម៉ូតូមកកៀរមូតូជនរងគ្រោះ ឱ្យដួល រួចប្រើដាវដេញកាប់ទៅលើជនរងគ្រោះឱ្យរត់ ដើម្បីយកមកម៉ូតូតែម្តង,២ ឈ្មោះ ស និមល, ៣ ឈ្មោះ ណន ថាន ៤ ឈ្មោះ ងន សៀងលី,  ៥  ប៊ន រស់ ,៦ ឈ្មោះ រ៉េត ឡុង ៧ ឈ្មោះ ហូ អូន ៨ ឈ្មោះ យ៉ាន ពិសី និង ៩  ឈ្មោះ សាន់ (មិនទាន់សួរចម្លើយចប់)  ជនសង្ស័យទាំង ៩ នាក់មានទីលំនៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ។

  លោក ឧត្តម សេនីយ៍ត្រី ប៉ុល វុទ្ធី  ស្នងការរង បានឱ្យដឹងទៀតថា ក្រុមជនសង្ស័យ បានធ្វើសកម្មភាព នៅស្រុកចំនួន គឺស្រុកទឹកផុស ស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច និង រលាប្អៀរ ។ ក្រុមជនសង្ស័យបានធ្វើសកម្មភាពចាប់តាំងដើមខែកក្កដា រហូតដល់ ចុងខែសីហា តែងតែធ្វើនៅពេលយប់ស្ងាត់ ពេលដែលប្រជាពលរដ្ឋជិះម៉ូតូម្នាក់ឯង តាមផ្លូវ បក្ខពួកក្រុមនេះតែងតែបាននាំគ្នាពួនស្ទាក់ដេញកាប់ និង ដេញកៀម៉ូតូផ្តួលម៉ូតូជនរងគ្រោះ រួចនាំគ្នាយកម៉ូតូគេចខ្លួនបាត់ ។ 

  ថ្ងៃចុងក្រោយដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពគឺ កៀម៉ូតូប្រជាពលរដ្ឋនៅភ្នំព្រះធាតុស្រុកសាមគ្គីមានជ័យ ។ ក្រោយពីទទួលបានព័ត៌មាននេះសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានចេញប្រតិបត្តិចុះធ្វើការស្រាវជ្រាវតាមដាន រហូតដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានចាប់ខ្លួនបានក្រុមជនសង្ស័យបានតែម្តង ។

  បច្ចុប្បន្នក្រុមជនសង្ស័យកំពុងធ្វើការសាកសួរយកម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់កាបន្ថយតាមនីតិវិធី ។


No comments:

Post a Comment

Pages