ខេត្តកែប ៖ នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ត្រូវនឹងព្រហស្បតិ៍ និង១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជារការកងរាជអាវុធហត្ថខេត្តកែប រួមជាមួយលោកមេបញ្ជាការង អស់លោក លោកស្រី ថ្នាក់ដឹកនាំនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកែបទាំងអស់ បានអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ កាន់បិណ្ឌវេនទី១២ នៅវត្តសមុទ្ររង្សី ស្ថិតនៅភូមិកែប សង្កាត់កែប ខេត្តកែប ។
ពិធីកាន់បិណ្ឌបានប្រព្រឹត្តទៅតាមទំនៀមទំលាប់ប្រពៃណីយ៍ព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង ដោយធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសិល និងឧទ្ទិសកុសល្យផលបុណ្យ ជូនដល់បុព្វការីជន មានជីដូនជីតា មាតាបិតា គ្រូឧបជ្ឈាយ អាចារ្យញាតិកា ទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅសូមឲ្យបាន ទៅសោយសុខនាស្ថានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងវេរប្រគេនចតុបច្ច័យដល់ព្រះសង្ឃគង់ចាំវស្សាអស់កាលត្រីមាសសម្រាប់ប្រើប្រាស់ចាត់ចែងបន្តកសាងទីសេនាសនៈនៅក្នុងវត្តអារាមផងដែរ ។បច្ច័យទេយ្យទាន និងគ្រឿងបរិក្ខារ ដែលបានវេរប្រគេនព្រះសង្ឃរួមមានមីទឹកត្រីទឹកសាអ៊ីវទឹកសុទ្ធត្រីខកំប៉ុងអង្ករនំទឹកក្រូចម៉ាស់ជេលលាងដៃនិងបច្ច័យមួយចំនួនសម្រាប់កសាងប្រគេនព្រះសង្ឃ ។
នៅក្នុងពិធីនេះ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប បានជួយឧបត្ថម្ភលោកយាយលោកតា និងអាជ្ញាធរមូលដ្ឋានសមត្ថកិច្ច ពុទ្ធបរិស័ទ ចូលរួមកាកាន់បិណ្ឌវេនទី១២ ។
លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការក៍មានប្រសាសន៍សំណេះសំណាលផ្តាំផ្ញើជាមួយពុទ្ធបរិស័ទ នាឱកាសនោះ លោកឧត្តមសេនីយ៍ ហ៊ត សីហា បានរំលឹកដល់ព្រះសង្ឃនិងពុទ្ធបរិស័ទ លោកយាយលោកតាត្រូវគោរពបូជា និងធ្វើបុណ្យទានទៅតាមគន្លងព្រះពុទ្ធសាសនាព្រមិនមទាំងចូលរួមក្នុងការអប់រំទាំងផ្លូវលោកផ្លូវធម៌ដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការបង្កើននៅចំណេះដឹងសម្រាប់ជួយអភិវឌ្ឍន៍ប្រទេសជាតិ ៕
No comments:
Post a Comment