ឧត្តមសេនីយ៍ឯក ទូច ពលៈ ទទួលបដិសណ្ឋារកិច្ចប្រតិភូកងទ័ពការពារព្រំដែនខេត្តគៀនយ៉ាង មកសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ - HANG POST TV

Breaking

Friday, April 4, 2025

ឧត្តមសេនីយ៍ឯក ទូច ពលៈ ទទួលបដិសណ្ឋារកិច្ចប្រតិភូកងទ័ពការពារព្រំដែនខេត្តគៀនយ៉ាង មកសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

 


ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ.ជ.ស.ស បានដឹកនាំអនុប្រធាននាយកដ្ឋាន នាយការិយាល័យ ប្រធានអង្គភាព និងមេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនទឹកទាំងអស់ ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូកងទ័ពការពារព្រំដែនខេត្តគៀនយ៉ាង-វៀតណាម ដឹកនាំដោយ លោកវរសេនីយ៍ឯក ផាម វ៉ាន់ថាំង មេបញ្ជាការ កងទ័ពការពារព្រំដែនខេត្តគៀនយ៉ាង-វៀតណាម អញ្ជើញមកសួរសុខទុក្ខ និងជូនពរដល់ថ្នាក់ដឹកនាំនាយកដ្ឋាន ការិយាល័យ អង្គភាព វរសេនាតូច ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។

ជំនួបនេះធ្វើឡើង នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំនាយកដ្ឋាននគរបាលការពារព្រំដែនទឹក៕











No comments:

Post a Comment

Pages