សមត្តកិច្ចចុះបង្ក្រាបទីតាំងសង្វៀនមាន់ជល់នៅភូមិចំការកៅស៊ូ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហាក់ដូចចុះបង្ក្រាបខ្យល់ - HANG POST TV

Breaking

Saturday, April 5, 2025

សមត្តកិច្ចចុះបង្ក្រាបទីតាំងសង្វៀនមាន់ជល់នៅភូមិចំការកៅស៊ូ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហាក់ដូចចុះបង្ក្រាបខ្យល់

 

ខេត្តព្រះសីហនុ ៖ ទីតាំងសង្វៀនបញ្ជល់មាន់ដុះស្លែមួយកន្លែងក្នុងដីចំការរបស់លោក ទ្រី ផលដារិន ដែលគេស្គាល់ថា ជាអធិការរងទទួលផែនចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ស្ថិតនៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុនោះ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកចុះបង្ក្រាបកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ប៉ុន្តែមិនមានចាប់បានមនុស្សណាម្នាក់ ឬ ម៉ូតូឡានរបស់អ្នកលេងបានសូម្បីតែ១គ្រឿងឡើយ គឺឃើញមានបន្សល់ទុកតែសម្ភារៈពាក់ព័ន្ធមួយចំនួនប៉ុណ្ណោះ ។ ទិដ្ឋភាពបែបនេះត្រូវបានមហាជនរិៈគន់ថា ប្រតិបត្តិការរបស់កម្លាំងអធិការនគរបាលស្រុកព្រៃនប់នេះ គ្រាន់តែជាកលល្បិចខ្មោចក្នុងបោះដៃឲ្យខ្មោចព្រៃគេចតែប៉ុណ្ណោះ ។

ប្រភពពីប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថា ទីតាំងខាងលើ ត្រូវបានគេបើកលេងស្ទើររាល់ថ្ងៃជាយូរមកហើយ គឺមានមនុស្សមកពីគ្រប់ទិសទីស្កាត់លេងមានល្បែងជល់មាន់ផង និង អាប៉ោងផង ហើយបើនៅថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យវិញមានភ្នាល់ដាក់លុយធំៗណាស់ ពួកគេលេងស្រែកហោកញ្ជ្រៀវខ្លាំងៗមិនខ្លាចរអែងអ្វីឡើយ ពោលគឺមិនមែនសមត្ថកិច្ចមិនដឹងនោះទេ ប៉ុន្តែមិនដែលមានការបង្ក្រាប ទើបមហាជនដាក់ការសង្ស័យថា ប្រហែលអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាននោះត្រូវដងត្រូវផ្លែជាមួយម្ចាស់សង្វៀន ទទួលយកលាភសក្ការៈចិញ្ចឹមឆ្នាំងបាយផងក៏មិនដឹង ។ ម្យ៉ាងទៀតការចុះបង្ក្រាបនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ប្រសិនបើ គ្មានខ្មោចក្នុងឲ្យដៃទេ ក្រុមលេងល្បែងមាន់ជល់ខាងលើ ក៏មិនអាចដឹងមុន នាំគ្នារត់ចែកជើងគ្នាអស់បែបនេះដែរ ។
មហាជនងឿងឆ្ងល់ថា តើលោក ទ្រី ផលដារិន អធិការរងផែនចរាចរណ៍ស្រុកព្រៃនប់ ជាប់ពាក់ព័ន្ធអ្វីខ្លះ ហេតុអីបានជាលោកហ៊ានផ្តល់ទីតាំង ឲ្យក្រុមអ្នកញៀនល្បែងខាងលើ បើកលេងក្នុងដីចំការរបស់ខ្លួនបែបនេះ ?
  ពាក់ព័ន្ធនឹងចម្ងល់នេះ អង្គភាពយើងមិនទាន់អាចរកមធ្យោបាយទាក់ទងសុំការពន្យល់ពីលោក ទ្រី ផលដារិន បាននៅឡើយទេ ខណៈដែលនៅថ្ងៃទី៤ខែមេសាឆ្នាំ២០២៥នេះលោកវរសេនីយ៍ឯក អួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់បានប្រាប់ H P N តាមទូរស័ព្ទថា រឿងនេះលោកបានឲ្យកម្លាំងចុះបង្ក្រាបរួចហើយ ដោយឡែកលោក ទ្រី ផលដារិន ដែលពេលនេះបានសុំច្បាប់មិនមកធ្វើការ ទេប្រសិនបើមានការពាក់ព័ន្ធនឹងករណីនេះ ពេលចូលធ្វើការវិញលោកនឹងហៅមកណែនាំនិងឲ្យធ្វើកិច្ចសន្យាឲ្យបានម៉ឺងម៉ាត់ ។  ទោះជាយ៉ាងណាប្រជាពលរដ្ឋនៅតំបន់នោះនៅតែ មិនមានជំនឿលើការលើកឡើងនេះដែរ ព្រោះកន្លងមកលោកអធិការស្រុកព្រៃនប់លោក អួង វុទ្ធី ក៏ធ្លាប់និយាយស្រដៀងគ្នានេះជាមួយអ្នកកាសែតក្នុងស្រុកដែរ ។ ដូច្នេះពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពអសន្តិសុខ ក្នុងមូលដ្ឋាន ដោយបានទទូចសំណូមពរដល់លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ,លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលខេត្តព្រះសីហនុ ពិសេសនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិមេត្តាចាត់កម្លាំងឲ្យចុះទៅឃ្លាំមើល និង បង្ក្រាបវង់ល្បែងដុះស្លែមួយកន្លែងនេះផង បើពុំដូច្នោះទេ នៅពេលខាងមុខមូលដ្ឋាននេះអាចនឹងកើតមានអំពើចោរកម្ម លួច ឆក់ ប្លន់ ឬ អំបើហឹង្សាក្នុងគ្រួសារដោយសារការចាញ់ល្បែងនេះជាមិនខានឡើយ ៕


No comments:

Post a Comment

Pages