កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធករណី លួច - HANG POST TV

Breaking

Sunday, September 17, 2023

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធករណី លួច

 

(បន្ទាយមានជ័យ)÷ នៅថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ២០២៣​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ឃាត់ខ្លួនសង្ស័យជនជាតិថៃម្នាក់ ករណីលួច ដែលប្រព្រឹត្តកាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​


    លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ការឃាត់ខ្លួនខាងលើធ្វើឡើងតាមពាក្យបណ្តឹងរបស់ឈ្មោះ ម៉ឹង សុខហេង ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


     លោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បានឱ្យដឹងទៀតថា​ ជនសង្ស័យឈ្មោះ សារ៉ាបាន់ អុធុមផន(Saraban Uthumpron) ហៅមុត ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


    មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បន្តថា​ ក្រោយពីទទួលបានដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋមរួច កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់ការតាមនីតិវិធី ដោយបានធ្វើការកោះហៅឈ្មោះ សារ៉ាបាន់ អុធុមផន(Saraban Uthumpron) ហៅមុត ឱ្យចូលខ្លួនមកបំភ្លឺ ហើយបានសារភាពថាពិតជាបានលួចប្រាក់របស់ក្រុមហ៊ុន​ (ខារ៉ាអូខេ) របស់ជនរងគ្រោះជាបន្តបន្ទាប់ សរុបចំនួន ១,៣០០,០០០បាត​ (មួយលានបីសែនបាត) ហើយប្រាក់ដែលលួចបាន គឺរូបគេយកទៅលេងល្បែងរហូតចាញ់អស់ពីខ្លួន។ បន្ទាប់មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួន​ ដើម្បីចាត់ការតាមនីតិវិធី។​ និងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ចាត់ការបន្តតាមនីតិវិធី​។ 


    លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ 


បច្ចុប្បន្ន ជនសង្ស័យ​ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា​​​​ ឆ្នាំ​២០២៣​នេះ​ ដើម្បីអនុវត្តតាមនីតិវិធី​៕





No comments:

Post a Comment

Pages