ព្រះគ្រូចាន់ ដាលី ព្រះចៅអធិការវត្ត ពោធិ៍សិរី(ហៅវត្ត ជួច) ត្រូវបានប្រជាពុទ្ធបរិស័ទជើងវត្ត កោដសសើរមិនដាច់ពីម៉ាត់បន្ទាប់ពីព្រះអង្គ មានទឹកព្រះទ័យកសាងរួមនិងបរិច្ចាកទានដល់ពលរដ្ឋក្រីក្រក្នុងមូលដ្ឋាន - HANG POST TV

Breaking

Wednesday, July 12, 2023

ព្រះគ្រូចាន់ ដាលី ព្រះចៅអធិការវត្ត ពោធិ៍សិរី(ហៅវត្ត ជួច) ត្រូវបានប្រជាពុទ្ធបរិស័ទជើងវត្ត កោដសសើរមិនដាច់ពីម៉ាត់បន្ទាប់ពីព្រះអង្គ មានទឹកព្រះទ័យកសាងរួមនិងបរិច្ចាកទានដល់ពលរដ្ឋក្រីក្រក្នុងមូលដ្ឋាន

ផ្សាយចេញថ្ងៃទី11 /07/2023

សូមបញ្ជាក់ថា វត្តពោធិ៍សិរី ហៅវត្តជួច  គឺស្ថិតនៅភូមិពោធិ៍ ឃុំ បន្ទាយមាសខាងកើត ស្រុក បន្ទាយមាស ខេត្តកំពត។

បើតាមការលើកឡើងពីប្រជាពុទ្ធបរិស័ទជើងវត្តបានអោយដឹងថា វត្តសិរីពោធិ៍ហៅ( វត្តជួច)បច្ចុប្បន្នមានភាពរីកចម្រើនផ្នែកខាងកសាង សមិទ្ធផលនានានៅក្នុងវត្តយ៉ាងច្រើនសន្ធឹកសន្ធាប់ លើសពីនេះទៀត គេតែងសង្កេតឃើញថា ព្រះអង្គគ្រូចាន់ ដាលី ព្រះចៅអធិការវត្ត តែងតែបរិច្ចាកទាន ជួយដល់ជនក្រីក្រជាច្រើននាក់  ការបរិច្ចាកទានរបស់ព្រះអង្គគ្រូ ព្រះចៅអធិការវត្តមានការសហកាជាមួយលោក កែវ ចន្ធូ មេឃុំបន្ទាយមាស ខាងកើត និងលោក លន ផាន់ណា មេប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយមាសខាងកើត ដែលតែងតែ ឧស្សាចុះសួរសុខទុក្ខ និង ជួយរាល់ការលំបាករបស់ បងប្អូន ពូមីង លោកយាយ លោកតា ដែលគាត់កំពុងជួបកាលំបាកដោយរួមមាន អង្ករ ៤០គីឡូ មី១កេស ត្រីខ១យួ ទឹកត្រី១យួ នឹងបច្ច័យ១០មុឺនរៀល ទោះបីថា បរិក្ខាទានជួយបងប្អូនប្រជាពលរដ្ឋខ្វះខាតតិចតួចក៏ពិតមែន  តែក៏អាចជួយសម្រួលការទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋបានមួយរយះខ្លីដែរ ហើយក៏ជាទឹកចិត្តរបស់ព្រះអង្គគ្រូ ព្រះចៅអធិការវត្ត រួមនិងថ្នាក់ដឹកនាំមូលដ្ឋាន ដែលតែយកចិត្តទុកដាក់និងមើលឃើញពីភាពខ្វះខាតរបស់បងប្អូនប្រជាជននៅក្នុងមូលដ្ថាន។
ដើម្បីការពារសន្តិភាព និងជាតិសាសនា ព្រះមហាក្សត្រ អោយគង់វង់ឋិនស្ថេ ក្រោមម្លប់សន្តិភាព ព្រះគ្រូចាន់ ដាលី  ព្រះចៅអធិការវត្ត បានមានសង្ឃដិការ ទៅកាន់ពុទ្ធបរិសទ្ធ័ទាំងអស់សូមទៅចូលរួមបោះឆ្នោតទាំអស់គ្នានៅថ្ងៃទី ២៣ ខែ កក្តដា ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីកាតព្វកិច្ចពលរដ្ឋល្អទាំងអស់គ្នា និងគាំទ្របក្សដែលនាំមកនៅសុខសន្តិភាព និងការអភិវឌ្ឍន៍ ។

No comments:

Post a Comment

Pages