អំណាចខ្លាំងមែនលោក(ខ្លាហៅE12)អាចបើកបនល្បែងស៊ីសងឡូតូនិងជល់មាន់តាមទូរទស្សន៍អនឡាញកក្រើកក្រុងសៀមរាបអាជ្ញាធររក្សាភាពស្ងៀមស្ងាត់.. - HANG POST TV

Breaking

Sunday, April 30, 2023

អំណាចខ្លាំងមែនលោក(ខ្លាហៅE12)អាចបើកបនល្បែងស៊ីសងឡូតូនិងជល់មាន់តាមទូរទស្សន៍អនឡាញកក្រើកក្រុងសៀមរាបអាជ្ញាធររក្សាភាពស្ងៀមស្ងាត់..

 

ផ្សាយចេញថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ខេត្តសៀមរាប៖​តើលោកខ្លាហៅ(E12)ជាអ្នកណាទើបមានអំណាចធំអាចដើរពង្រាយកូនចៅគ្រប់ទីកន្លែងបើកបទល្មើសល្បែងស៊ីសងឡូតូនិងជល់មាន់តាមទូរទស្សន៍អនឡាញខុសច្បាប់ពេញក្រុងសៀមរាបលោកដា ចំរើនអធិការក្រុងសៀមរាប។


ចំណែកលោកឧត្ដមសេនីយ៍ទោ តេង ចន្ទ័ណាតស្នងការខេត្តនិងលោកវីរៈសេនីយ៍ឯកដាចំរើនអធិការក្រុងសៀមរាបមិនហ៊ានប៉ះស្ងៀមស្ងាត់។ 

មហាជនលើកឡើងថាតើលោកអធិការនិងលោកស្នងការបាត់ទៅណា បានជាមិនស្ដាប់អនុសាសន៍ណែនាំរបស់សម្ដេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះសង្ស័យថាល្បែងស៊ីសងខុសច្បាប់ខាងលើជាឆ្នាំបាយរបស់អស់លោកហើយមើលទៅ.!បានជាមិនហ៊ានបង្រ្កាបយ៉ាងដូច្នេះ។


ជាក់ស្ដែងនៅថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២៣គេសង្កេតឃើញមានក្រុមអ្នកញៀនល្បែងជាច្រើនសម្រុកចូលទៅចាក់ភ្នាល់ល្បែងដាក់លុយតាមកញ្ចាក់ទូរទស្សន៍មានឡូតូនិងជល់មាន់តាមទូរទស្សន៍អនឡាញខុសច្បាប់ព្រោងព្រាតយ៉ាងអនាធិបតេយ្យដោយមិនកោតញញើតច្បាប់នៅតាមហាងកាហ្វេនិងតារាបាល់ទះមួយចំនួនក្នុងក្រុងសៀមរាប។


ទីតាំងទី១/ជល់មាន់ខុសច្បាប់តាមទូរទស្សន៍អនឡាញជ្រកក្រោមដំបូលតារាបាល់ទះភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។

ទីតាំងទី២/បង្កក្នុងហាងលក់ការហ្វេ ស្រី មុំ ស្ទឹងសៀមរាបមានតូឡូនិងជល់មាន់ខុសច្បាប់តាមទូរទស្សន៍អនឡាញស្ថិត ភូមិ បឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ទីតាំងទី៣/ បង្កនៅហាងលក់ការហ្វេក្រោយផ្សារសាមគ្គី មានឡូតូនិងជល់មាន់ខុសច្បាប់ទូរទស្សន៍អនឡាញស្ថិតក្នុង ភូមិបន្ទាយចាស សង្កាត់ស្លក្រាម ក្រុងសៀមរាបនិងទីតាំងទី៤/ក្នុងផ្សារបុរី សៀងណាំ ស្ថិតនៅភូមិ ខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប

ទី 5 ស្ថិតនៅក្នុងតារាងបាល់ទះ 2 កន្លែងភូមិបឹងដូនប៉ាសង្កាត់ស្លកក្រាមក្រុងសៀមរាប ខេត្តសៀមរាបដែលគេដឹងថាល្បែងស៊ីសងខុសច្បាប់ទាំងអស់នេះជារបស់លោក ខ្លាហៅE12តែម្ដង។


ចាំមើលថាលោក ដា ចំរើនអធិការក្រុងសៀមរាបនិងលោកឧត្ដមសេនីយ៍ទោ តេង ចន្ទ័ណាតស្នងការដ្ឋានខេត្តសៀមរាបហ៊ានបង្រ្កាបទីតាំងបនល្បែងឡូតូនិងជល់មាន់ខុសច្បាប់តាមទូរទស្សន៍អនឡាញជ្រកក្រោមហាងកាហ្វេ តារាងបាល់ទះក្នុងបុរីសៀងណាំ របស់លោក ខ្លាហៅ(E12)បានឫយ៉ាងណាបើគេល្បីថាបុគ្គលរូបនេះមានឥទ្ធិពលនិងអំណាចធំជាងប៉ុនមហាមេឃ។

នៅថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២៣ក្រុមការងារយើងបានរាយការណ៍ជូនលោក ដា ចំរើន អធិការក្រុងសៀមរាបលោកបានបញ្ជាក់ថាចាំលោកទៅមើល រីឯលោកឧត្ដមសេនីយ៍ទោ តេង ចន្ទ័ណាតស្នងការដ្ឋាននគរបាលខេត្តសៀមរាបថាចំអោយប៉ុស្តិ៍ចុះពិនិត្យ។


យ៉ាងណាមុិញពលរដ្ឋទទូចស្នើរសុំដល់ឯកឧត្ដម​ សន្តិ បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តចាត់ក្រុមអធិកាកិច្ចចុះពិនិត្យមើលក្រុងសៀមរាប ខេត្តសៀមរាបផងទាន! កំពុងល្បីខ្លាំងណាស់មានការអភិវិឌ្ឍន៍ជឿនលឿននូវវិស័យល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទថ្នាក់ក្រោមរបស់ឯកឧត្ដមមិនប៉ះសូម្បីតែចុងក្រចក។

ការព្រួយបារម្ភ ភ័យខ្លាច របស់ពលរដ្ឋទៅអសន្តិសុខ សុវត្ថិភាពភូមិឃុំ កើតមានចោរលួច ឆក់ ប្លន់​ធ្វើអោយពួកគាត់ដេកមិនលក់បក់មិនល្ហើយជារៀងរាល់យប់ថ្ងៃ។

(ដោយhpn news)


No comments:

Post a Comment

Pages