ខេត្តបន្ទាយមានជ័យ៖ក្រុងប៉ោយប៉ែត នៅរសៀលល្ងាចថ្ងៃសៅរ៍ទី ១៥ខែមេសាឆ្នាំ២០២៣ វេលាម៉ោង ០៤ និង៣៨នាទី ដែលជាថ្ងៃចូលឆ្នាំទី ០២នៃបុណ្យប្រពៃណីជាតិ ដែលតែងតែប្រារព្ធធ្វើឡើង រៀងរាល់ឆ្នាំសម្រាប់ប្រជាពលរដ្ឋខ្មែរ.។ហើយក៏ជាថ្ងៃដ៏វិសេសវិសាលសម្រាប់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ានផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀន ..និងជាប្រធានគណបក្សចុះជួយខេត្តបន្ទាយមានជ័យ......
បានអញ្ជើញជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ចូលរួមក្នុងកម្មវិធីឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចូលឆ្នាំថ្ងៃទី ០២ នៅតាមបណ្ដោយផ្លូវជ្រូកខ្វៃ ផ្សារអគ្គ បណ្ដោយផ្លូវដើមពុទ្រា ស្ថិតក្នុងភូមិបរិយាល័យ 2 សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ..ក្នុងនោះក៏មានវត្តមានរបស់លោក ឡាយគឹម លីនាយឃុតកាល័យ អមដំណើរដោយលោក ង៉ោ មិញ ជ្រួន អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក វា ជិន ណារ៉េត ចៅសង្កាត់អូរជ្រៅ និង លោក គ្រុយ គឹមលន ចៅសង្កាត់ស្ដីទីនៃសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ....!!
..............
ស្របពេលនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន លោកក៏បានពាំនាំនៅប្រសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ឧបនាយករដ្ឋមន្ត្រីស្នាបតីតេជោហ៊ុនសែន ជាប្រមុខរដ្ឋរដ្ឋាភិបាលនៃប្រជាណាចក្រកម្ពុជា តែបានសួរសុខទុក្ខនិងផ្ញើការនឹករលឹកស្រលាញ់ ដែលកាត់ថ្លៃមិនបានមកលើប្រជាពលរដ្ឋទូទាំងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យទាំងមូល...៕
.អាជ្ញាធរក្រុងប៉ោយប៉ែត រួមមានសមត្ថកិច្ចគ្រប់ស្ថាប័ន សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ និងសូមប្រសិទ្ធពរជ័យសិរីបវរ ជូនដល់សម្ដេចស្នាបតីតេជោហ៊ុនសែន និងថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ឱ្យជួបប្រទះតែសំណាងល្អនិងពុទ្ធពរ ០៥កុំបីឃ្លៀងឃ្លាតឡើយ។
(រាយការណ៍ព័ត៌មានដោយ លោក សា វុន អនុប្រធានសារព័ត៌មានប្រចាំខេត្តបន្ទាយមានជ័យ)
No comments:
Post a Comment