ភ្នំពេញ÷បើយោងទៅតាមលិខិតរបស់ក្រសួងសុខាភិបាល អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នឹងនាយកដ្ឋានមន្ទីរពេទ្យ បានអោយដឹងថា÷
គ្លីនិកមានជ័យ បានយករថយន្តគិលានសង្គ្រោះទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវខុសច្បាប់ ដែលក្រសួងកំពុងតែហាមឃាត់។
ជាក់ស្ដែងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៣ និង ៤៥ នាទីរសៀល នាយកដ្ឋានមន្ទីរពេទ្យនៃកសួងសុខាភិបាល សហការជា មួយមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញ ម្ចាស់ គ្លីនិកមានជ័យ ៖ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១០៧ ផ្លូវលេខ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មកធ្វើការបំភ្លឺជុំវិញករណ៏គ្លីនិកមានជ័យ នេះបានយករថយន្តគិលានសង្គ្រោះទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវខុសច្បាប់ ដែលក្រសួងបាន ហាមឃាត់។
ក្រសួងសុខាភិបាលបានព្រមាននិងផាកពិន័យជាទឹកប្រាក់៥០០០០០០៛(ប្រាំលានរៀល) ទៅលើម្ចាស់គ្លីនិក មានជ័យ I អំពីការប្រើប្រាស់រថយន្តគិលាន សង្គ្រោះទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវខុសច្បាប់ និងគ្មានចុះបញ្ជី ដោយយោងតាមប្រកាស រួមលេខ ១៣៥៦ សហវ.ប្រក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង សុខាភិបាល ស្តីពីការផ្តល់សេវាសាធារណៈ និងការផាកពិន័យអន្តរការណ៍ជាប្រាក់ ដោយក្រសួងសុខាភិបាល។
No comments:
Post a Comment