ខេត្តបាត់ដំបង៖ នៅវេលាម៉ោង២០:០០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចក្រោយផ្សារទំនើបភួ ពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុង បាត់ដំបង មានករណីមនុស្សដេកស្លាប់ក្នុងរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BQ-1371 ដែលជនរងគ្រោះគេ មិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល៣០ឆ្នាំជាង ។ រហូតមកដល់ម៉ោង៩ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងក្រុមគ្រូពេទ្យ បានត្រួតពិនិត្យទៅលើសាកសពជនរងគ្រោះ និងកំណត់បានអត្តសញ្ញាណសាវតារជនរងគ្រោះហើយ គឺមានឈ្មោះ ឌិន សោភា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ ជាអ្នកគួកជេលក់ដីឡូត៍ មានទីលំនៅភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយជនរងគ្រោះពិតជាបានស្លាប់ដោយករណី ឃាតកម្ម (កាច់បំបាក់ក)ប្រាកដមែន។
សាកសពជនរងគ្រោះត្រូវបានខាងសមត្ថកិច្ចជំនាញសម្រេចប្រគល់ឱ្យសាច់ញាតិយកទៅបូជានៅវត្តទួលតាឯក។ដោយឡែកជនសង្ស័យកម្លាំងយើងកំពុងធ្វើការស្រាវជ្រាវបន្ត៕
No comments:
Post a Comment