ខេត្តត្ត្បូងឃ្មុំ÷ ស្នងការរងផែនចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ខ្យល់គរ ខណៈដេកស្លាប់ម្នាក់ឯងក្នុងបន្ទប់។
តាមប្រភពព័ត៌មានបានបង្ហេីបឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រី ឈឹម គឹមហុង ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ទទទួលបន្ទុកផ្នែកការងារសណ្តាប់ធ្នាប់ បានដេកស្លាប់ម្នាក់ឯងក្នុងបន្ទប់ ដោយគេសន្និដ្ឋានថា គាត់មានអាការៈខ្យល់គរ។
ប្រភពបានបញ្ជាក់ទៀតថា លុះដល់ម៉ោង៩ព្រឹក នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្កការភ្ញាក់ផ្អេីលក្នុងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយរៀងរាល់ថ្ងៃ លោកឧត្តមសេនីយ៍ត្រី ឈឹម គឹមហុង តែងតែចេញពីបន្ទប់របស់គាត់លឿនជាងគេ តែមកដល់ថ្ងៃនេះ មិនឃេីញបេីកទ្វារហេីយគោះទ្វារពុំមានលឺគាត់បេីកទ្វារបន្ទប់ទៀត ទេីបនាំគ្នាគាស់ទ្វារបន្ទប់ ទេីបឃេីញលោកឧត្តមសេនីយ៍ត្រីដេកស្លាប់នៅក្នុងបន្ទប់តែម្នាក់ឯង។
តាមការបញ្ជាក់ពីមន្ត្រីជំនាញ បានសន្និដ្ឋានថា លោកឧត្តមសេនីយ៍ត្រី ឈឹម គឹមហុង គឺដេកស្លាប់ម្នាក់ឯងក្នុងបន្ទប់ ដោយគេសន្និដ្ឋានថា គាត់មានអាការៈខ្យល់គរ។
បច្ចុប្បន្នក្រុមគ្រួសារ សាច់ញាតិយកសពទៅធ្វេីបុណ្យតាមលក្ខណៈ ប្រពៃណី៕
No comments:
Post a Comment