ខេត្តកំពត៖ នៅព្រឹកថ្ងៃ អាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំ ខាល ចត្វាស័ក ព-ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែ កញ្ឋ្ញា ឆ្នាំ ២០២២នេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំប្ញស្សីស្រុកខាងកើត និងឃុំប្ញស្សីស្រុកខាងលិចក្នុងស្រុកកំពង់ត្រាច នៃខេត្តកំពតបាននាំយកចង្ហាន់និងបច្ច័យមកប្រគេនដល់ព្រះសង្ឃក្នុងថ្ងៃភ្ជុំបិណ្ឌនៅវត្តអង្គខ្នារហៅវត្តឫស្សីស្រុកដើម្បីឧទ្ទិសកុសលជូនដល់មាតាបិតា ជីដូនជីតា និងបុព្វការីជនដែលបានចែកឋានទៅហើយនោះដើម្បីមកទទួលមគ្គផលកុសលផលបុណ្យ និងឲ្យពរជ័យដល់កូនចៅ។
គួរបញ្ជាក់ផងដែរថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យសាសនាមួយធំជាងគេដែលពលរដ្ឋខ្មែរកាន់សាសនាព្រះពុទ្ធតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនថាតែពលរដ្ឋនៅក្នុងស្រុកកំពង់ត្រាចនេះទេពោលគឺពលរដ្ឋខ្មែររស់នៅទូទាំងប្រទេស និង
នៅក្រៅប្រទេសដែលពួកគាត់មានជំនឿលើសាសនាព្រះពុទ្ធគឺពួកគាត់ត្រូវតែប្រារព្ធធ្វើ។
នៅក្នុងពិធីនេះ ក៏មានវត្តមានប្រជាការពារនិងកម្លាំងនគរបាលប៉ុស្តិ៍មកជួយការពារសណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋផងដែរ៕
(ដោយៈ នាក់ អ៊ួន )។
No comments:
Post a Comment