ខេត្តកំពត : នៅព្រឹក ថ្ងៃ អាទិត្យ ៨រោច ខែ ភទ្របទ ឆ្នាំខាល ចត្វាស័ក ព ស ២៥៦៦ នូវ វេលាម៉ោង ០៨ និង ៣៥ នាទី ត្រូវនិង ថ្ងៃ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០២២ នេះ
លោក ចាប សុទ្ធា វុឌ្ឍន៍ មេបញ្ជាការបញ្ជាការដ្ធានកងរាជអាវុធហត្តខេត្តកំំពត
និង លោក មេបញ្ញាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពត ព្រមទាំងមេបញ្ជាការរង បានដឹកនាំកម្លាំងកោ្រមឱវាទ មានលោក មេបញ្ជាការរងស្រុក ក្រុងទាំង៧ ជាច្រើនរូប ប្រធានមន្ទីរ និង អនុប្រធានមន្ទីរកងរាជអាវុធហត្ថ បានអញ្ចើញ ចុះសួរសុខទុក្ខ ដល់លោក សែម សឿន ជាមេបញ្ជាការរង ទទួលការងារជាប្រធានមន្ទីរព័ត៏មាន បញ្ជាការដ្ធានកងរាជអាវុធហត្ត ខេត្តកំពត ដែលមានជំងឺ ឈឺ រ៉ាំរ៉ៃ អស់រយះពេលជាង២ឆ្នាំហើយ សូមបញ្ជាក់ថា លោកវរសេនីយ៍ទោ សែម សឿន មេបញ្ជាការងលោក បានសម្រាកព្យាបាលជំងឺ នៅឯផ្ទះលោកផ្ទាល់ ដែលស្ថិតនៅ ភូមិទ្វីបខាងត្បូង សង្កាត់ អណ្តូងខ្មែរ ក្រុង កំពត ខេត្តកំពត។
ក្នុងនោះដែរ លោក មេបញ្ជាការ បានសួរសុខទុក្ខ និង ផ្តល់ជូន សម្ភារៈបរិភោគព្រមទាំងនូវថវិការមួយចំនួនជាច្រើនផងដែរ ។
No comments:
Post a Comment