លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប ចូលរួមកាន់បិណ្ឌវេនទី០៨ នៅវត្តសែនមនោរម្(ហៅវត្តទួលសាង៉ាំ) - HANG POST TV

Breaking

Sunday, September 18, 2022

លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប ចូលរួមកាន់បិណ្ឌវេនទី០៨ នៅវត្តសែនមនោរម្(ហៅវត្តទួលសាង៉ាំ)

 






ខេត្តកែប ៖ នៅព្រឹកថ្ងៃអាទិត្យ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប រួមជាមួយមេបញ្ជាការរង លោក លោកស្រីជាថ្នាក់ដឹកនាំចំណុះឲ្យបញ្ជាការដ្ឋានអាវុធហត្ថទូទាំងខេត្តបានអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយកាន់បិណ្ឌវេនទី៨ នៅវត្តសែនមនោរម្យ (ហៅវត្តទួលសាងាំ) ស្ថិតនៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ពិធីកាន់បិណ្ឌបានប្រព្រឹត្តទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសីល និងរាប់បាត្រ ដារ បង្សុកូល ដើម្បីឧទ្ទិសកុសល្យផលបុណ្យជូនដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា គ្រូឧបជ្ឈាយាចារ្យ ញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅបរមលោកខាងមុខ សូមឲ្យបានទៅសោយសុខនាស្ថានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងវេរប្រគេនចតុបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស សម្រាប់ប្រើប្រាស់ ចាត់ចែងបន្តកសាងទីសេនាសនៈ នៅក្នុងអារាមវត្តផងដែរ។

ចំពោះបច្ច័យ ទេយ្យទាន និងគ្រឿងបរិក្ខារដែលបានវេរប្រគេនព្រះសង្ឃរួមមាន ៖ ទឹកត្រី ទឹកសុទ្ធ ត្រីខកំប៉ុង មីម៉ាម៉ា ជេលលាងដៃ ម៉ាស់ នំប្រអប់ និងស្លាដក់ ព្រមទាំងបច្ច័យចំនួនជាង ៤ .១៥០ ០០០រៀល (បួនលានដប់ប្រាំម៉ីនរៀល សម្រាប់កសាង ប្រគេនព្រះសង្ឃ និងជូន លោកយាយ លោកតា មេភូមិ អនុភូមិ មេឃុំ សមាជិកឃុំ មេប៉ុស្តិ៍ និងអធិការរងម្នាក់ រួមនិងពុទ្ធបរិស័ទដែលចូលរួមកាន់បិណ្ឌក្នុងទីអារមវត្តនោះផងដែរ។

មានប្រសាសន៍សំណេះសំណាលជាមួយពុទ្ធបរិស័ទនាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា បានផ្តាំផ្ញើការសួសុខពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម សោម ពិសិដ្ឋ អភិបាល  នៃគណៈអភិបាលខេត្តកែប និងបានក្រើនរំលឹកដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ លោកតា លោកយាយ ត្រូវគោរពបូជា និងធ្វើបុណ្យទានទៅតាមគន្លងព្រះពុទ្ធសាសនា ព្រមទាំងចូលរួមក្នុងការអប់រំ ទាំងផ្លូវលោក ផ្លូវធម៌ ដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការបង្កើននូវចំណេះដឹងសម្រាប់ជួយអភិវឌ្ឍន៍ប្រទេសជាតិ។

បន្ថែមលើនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តក៏បានផ្តាំផ្ញើដល់លោកយាយ លោកតា ពុទ្ធបរិស័ទ្ធទាំងអស់ ដែលអញ្ជើញមកធ្វើបុណ្យកាន់បិណ្ឌនៅវត្តសែនមនោរម្យ (ហៅវត្យទួលសាងាំ) ត្រូវរក្សាឲ្យបាននូវវិធានការសុខាភិបាល គឺ «៣កុំ  និង៣ការពារ» ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា៕ អត្ថបទរូបភាព ដោយHPN TV


No comments:

Post a Comment

Pages