ប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត - HANG POST TV

Breaking

Wednesday, April 30, 2025

ប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត

ខេត្តកំពត៖រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០ ២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួ ងសាធារណការ និងដឹកជញ្ជូន បានអញ្ជើ ញជាអធិបតីក្នុងពិធីផ្ទេរ និងប្រកាសចូល កាន់មុខតំណែងប្រធានមន្ទីរសាធារណ ការ និងដឹកជញ្ជូនខេត្តកំពត ដោយមានការចូលរួមពីឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ថ្នាក់ដឹកនាំក្រសួង រដ្ឋបាលខេត្ត និងអាជ្ញាធរជុំវិញខេត្ត ព្រមទាំងមន្រ្តីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត ជាច្រើនរូបទៀត។


ពិធីនេះធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សេចក្ដីទុកចិត្តធ្វើការសម្រួលភារកិច្ចជូនលោក ម៉ម ទូច អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ដែលត្រូវបានផ្ទេរមកកាន់មន្ទីរខេត្តកំពត និងលោក ជិញ គួង អតីតប្រធានមន្ទីរសាធារណការខេត្តកំពត ត្រូវបានផ្ទេរ និងតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺវិញ៕


No comments:

Post a Comment

Pages