លោក វរសេនីយ៍ ឯក សោម សុភ័ណ្ឌ អធិការស្រុកស្វាយជ្រុំ បញ្ជាកម្លាំងជំនាញប្រឆាំងជួញដូរគ្រឿងញៀន ចុះធ្វើការបង្ក្រាបជួញដូរគ្រឿងញៀននៅភូមិឬស្សីព្រៃ ឃុំចម្លង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បន្ទាប់ពីកម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំចម្លងរាយការណ៍មក មានការជួញដូរគ្រឿងញៀន!!! - HANG POST TV

Breaking

Thursday, April 27, 2023

លោក វរសេនីយ៍ ឯក សោម សុភ័ណ្ឌ អធិការស្រុកស្វាយជ្រុំ បញ្ជាកម្លាំងជំនាញប្រឆាំងជួញដូរគ្រឿងញៀន ចុះធ្វើការបង្ក្រាបជួញដូរគ្រឿងញៀននៅភូមិឬស្សីព្រៃ ឃុំចម្លង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បន្ទាប់ពីកម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំចម្លងរាយការណ៍មក មានការជួញដូរគ្រឿងញៀន!!!

ខេត្តស្វាយរៀង៖នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ១៧: ៥០ នាទីកម្លាំងផ្ដល់ព័ត៌មានថា មានមុខសញ្ញាជួញដូរគ្រឿងញៀនកំពុងជួញដូរ លោក លោកវរៈសេនីយ៍ឯកសោមសុភ័ណ្ឌអធិការនគរបាលស្រុកស្វាយជ្រុំ បានដឹកនាំបញ្ជា កម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកស្វាយជ្រំ  សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចំឡង ធ្វើការស្រាវជ្រាវចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យបាន ០១ នាក់ នៅចំណុចស្ពានស្ថិតនៅភូមិឬស្សីព្រៃ  ឃុំកំពង់ចំឡងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឃាត់ខ្លួន០១នាក់ ភេទប្រុស អាយុ៣៦ ឆ្នាំមុខរបរកសិករ មានទីលំនៅ ភូមិឬស្សីព្រៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

* ដកហូតវត្ថុតាងរួមមាន ÷
-ម៉្សៅក្រាមពណ៍សថ្លាថ្នាំញៀន(មេតាំហ្វេតាមីន)ចំនួន 0២ កញ្ចប់តូច
-ទូរស័ព្វដៃ០១គ្រឿង
-កាតចាក់វ៉ាក់សាំង០១សន្លឹក
-កាតអេអឹមខេ ០១សន្លឹក
-សមត្តកិច្ចធ្វើការពិនិត្យទឹកនោមស្វែងរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន (+)។
+ក្រោយពីបានចម្លើយសារ ភាពរបស់ជនសង្ស័យ បានឆ្លើយសារភាពថា ថ្នាំញៀន ដែលសមត្ថកិច្ចឆែករកឃើញចំនួន ០២ កញ្ចប់ ជារបស់ឈ្មោះឌីណា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ សមត្ថកិច្ចបានធ្វើការបន្តស្រាវជ្រាវ រហូតម៉ោង ២០:៣០ នាទី ឈានទៅឃាត់ខ្លួន ជនសង្ស័យម្នាក់ ធ្វើការឆែកឆេរ រកឃើញទូរស័ព្ឌចំនួន០១គ្រឿង ,ម្ស៉ៅក្រាមពណ័សថ្លាថ្នាំញៀនចំនួន ០៣ កញ្ចប់ធំ០១កញ្ចប់ ,អត្តសញ្ញាណប័ណ្ណ០១សន្លឹក,កាតវីន០២សន្លឹក,ប័ណ្ណបើកបរ០១សន្លឹកសមត្តកិច្ចធ្វើការពិនិត្យទឹកនោមស្វែងរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។ ឃាត់ខ្លួនជន សង្ស័យម្នាក់មាន ឈ្មោះ សុខ ឌីណាហៅឌីណាភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរលក់ស្រាបៀរ មានទីលំនៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
  *ដកហូតសំភារៈវត្ថុតាងរួមមាន÷
-ម្ស៉ៅក្រាមពណ៍សថ្លាថ្នាំ ញៀនចំនួន ០៥ កញ្ចប់ធំ ០១កញ្ចប់។
-ទូរស័ព្ឌដៃចំនួន០២គ្រឿង
-កាតវីនចំនួន០២សន្លឹក
-កាតចាក់វ៉ាក់សាំង០១សន្លឹក
កាតអេអឹមខេ០១សន្លឹក
-អត្តសញ្ញាណប័ណ្ណ ០១ សន្លឹក
-ប័ណ្ណបើកបរ០១សន្លឹក
+បច្ចុប្បន្នករណីនេះ សាលាដំបូងខេត្តស្វាយរៀង បានចេញដីកាបង្គាប់អោយឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀងហើយ។

No comments:

Post a Comment

Pages