ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញរៀបចំក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងពិធីអុំទូក អកអំបុក សំពះព្រះខែ ក្នុងឆ្នាំ២០២២ - HANG POST TV

Breaking

Monday, November 7, 2022

ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញរៀបចំក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងពិធីអុំទូក អកអំបុក សំពះព្រះខែ ក្នុងឆ្នាំ២០២២


ខេត្តកំពត៖ព្រឹកថ្ងៃសៅរ៍ ១២កើត ខែកក្តិក ឆ្នាំខាល ចត្វស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញរៀបចំក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងពិធីអុំទូក អកអំបុក សំពះព្រះខែ នាពេលខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោកជំទាវ ។


ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងគ្រប់ប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក អភិបាល ក្រុង ស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ អាជ្ញាធរមូលដ្ឋាន និងយុវជនសរុបប្រមាណ ១០០០នាក់។


សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពត នឹងរៀបចំមហាព្រឹត្តិការណ៍ អុំទូក អកអំបុក សំពះព្រះខែ អបដោយការតាំងបង្ហាញផលិតផលផ្សេងៗ និងការប្រគុំតន្រ្តីផងដែ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខតទៅ៕


No comments:

Post a Comment

Pages