![]() |
ខេត្តកំពត៖ នៅព្រឹកថ្ងៃសុក្រ ១០រោច ខែ កត្តិក ឆ្នាំខាល ចត្វាស័ក ព-សៈ២៥៦៦ ត្រូវនឹងថ្ងៃទី ១៨ ខែ វិឆ្ឆិកា ឆ្នាំ២០២២នេះ
លោក អូន ខន អនុសាខាកាកបាតក្រហមស្រុកកំពង់ត្រាច តំណាងអោយឯកឧត្តមបណ្ឌិតម៉ៅ ធនិនប្រធានសាខាកាកបាតក្រហមខេត្តកំពត អមដំណើរដោយអស់លោក លោកស្រី អនុសាខាស្រុកកំពង់ត្រាចជាច្រើននាក់
បានចុះជួបសំណេះសំណាលនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៥គ្រួសារ ព្រមទាំងនាំយកអំណោយអនុសាខាកាកបាទក្រហមស្រុក មកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន១៥គ្រួសារ ដែលរស់នៅភូមិដំណាក់កន្តួត ឃុំដំណាក់កន្តួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌នាពេលនេះ រួមមាន៖អង្ករ១០គីឡូក្រាម ទឹកប្រាក់មួយចំនួនផងដែរ ដើម្បីបងប្អូន
ប្រជាពលរដ្ឋខាងលើដោះស្រាយមួយគ្រាៗ ជាមួយគ្នានោះផងដែរ បងប្អូនប្រជាពលរដ្ឋ១៥គ្រួសារ មានការត្រេកអរយ៉ាងក្រៃលែង ចំពោះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានសាខាកាកបាតក្រហមខេត្ត្តកំពត និងលោក អូន ខន អនុសាខាស្រុកកំពង់ត្រាច ជានិច្ចកាលតែងតែគិតគូរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលទទួលរងខ្វះខាតជីវភាពជាក់ស្តែង ។
No comments:
Post a Comment