ការបកស្រាយ របស់លោកអោក បូរ៉ា គឺជាលេះដោះបន្ទុក ផ្ទុយទៅវិញលោកបូរ៉ាទម្លាក់បន្ទុកទៅ មន្ត្រីសង្ឃនិងសមត្ថកិច្ចថាក្លែងលិខិតទម្លាក់កំហុសលើលោក - HANG POST TV

Breaking

Friday, October 21, 2022

ការបកស្រាយ របស់លោកអោក បូរ៉ា គឺជាលេះដោះបន្ទុក ផ្ទុយទៅវិញលោកបូរ៉ាទម្លាក់បន្ទុកទៅ មន្ត្រីសង្ឃនិងសមត្ថកិច្ចថាក្លែងលិខិតទម្លាក់កំហុសលើលោក


ផ្សាយចេញពីរាជធានីភ្នំពេញថ្ងៃទី21/10/2022 (ខេត្តកំពតវគ្គ៣)៖ រឿងអធិករណ៍នៅវត្តព្រះរតនៈត្រ័យហៅវត្តឋានសួគ៌ កំពុងក្លាយជាប្រធានបទក្តៅគគុក ខណៈដែលលោកអោក បូរ៉ាបកស្រាយលាតត្រដាងសមិទ្ធិផលរបស់ខ្លួនចំនួន១៦៣មុខ ខុសប្រក្រតី

កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ លោកអោក បូរ៉ា បានបកស្រាយបំភ្លឺអមដោយកាសែត ជាច្រើនអង្គភាព ដែលរៀបចំដោយលោកផ្ទាល់ ឧបាសក អោក បូរ៉ា និងជំទាវ ញ៉ុក ច្រឹក បានថ្លៃថា សមិទ្ធិផលដែលលោកកសាងក្នុងវត្តព្រះរតនៈត្រ័យ ហៅវត្តឋានសួគ៌ ដែលស្ថិតនៅភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត  មានសរុប ៧/១០០ ពោលគឺ១៦៣កន្លែង ដែលលោកលើកឡើងបង្ហាញជាសាធារណៈ តែការលើកឡើង របស់លោកអោក បូរ៉ា នេះគ្មានសាក្សីបញ្ជាក់និងអ្នកទទួលស្គាល់ឡើយពោលគឺធ្វើខ្លួនឯង និយាយអ៊ួតខ្លួនឯង ដោយយោងលើហេតុផលស្លាក់ឈ្មោះដែលលោកដាក់សម្ញែងតាមដងផ្លូវសាធារណៈ និងស្លាកប៉ាណូបិតតាមសមិទ្ធិផលអ្នកដ៏ទៃ រួមនិងសមិទ្ធិផលដែលខ្លួនធ្វើបន្តិចបន្តួច រួចដាក់ឈ្មោះឬក៏ដាក់អក្សសុភាសិត បន្លំក្រសែភ្នែក គេឯង ថាជារបស់ខ្លួនជាអ្នកកសាងទាំងស្រុង។

អ្វីដែលលោកអោក បូរ៉ា អួតអាងថាសមិទ្ធិផល១៦៣មុខនោះ រំលងបានមួយថ្ងៃសោះ នៅល្ងាចថ្ងៃទី១៩ ខែតុលានោះ   លោកអោក បូរ៉ា ស្ងាត់ៗបានលួចវាយកម្ទិចស្លាកឈ្មោះមួយទៀតហើយ ដើម្បីបំបាត់វត្ថុតាងគួអោយឆ្ងល់។

លោកអោក បូរ៉ា អះអាងថា ពាក្យឱវាទព្រះ ដែលលោកដាក់តាំងលម្អលើឈ្មោះឬជាន់លើសមិទ្ធិផលអ្នកដទៃនោះ លោកថាលោកធ្វើនេះ គឺជាសទ្ធាជ្រះថ្លារបស់លោក មិនមែនលោកដាក់ហើយ ចេតនាបំបិទឈ្មោះអ្នកដ៏ទៃនោះទេ

មួយរយៈចុងក្រោយនេះ លោកអោកបបូរ៉ា  និងលោកជំទាវ ញ៉ុក ច្រឹក ត្រូវបានមហាជន តាមដានយកចិត្តទុកដាក់ជាខ្លាំង ព្រោះរឿងអធិករណ៍ក្នុងវត្តអារាមខាងលើ បានកើតឡើងហាក់បីដូចចម្លែងពេក កន្លងមកមហាជនធ្លាប់តែឃើញរឿងទំនាស់ព្រះសង្ឃនិងគណៈកម្មការអាចារ្យវត្តឬក៏ព្រះសង្ឃនិងព្រះសង្ឃ តែម្តងនេះ បែជាបុគ្គលមានលុយម្នាក់ត្រឹមតែជាអ្នកកសាងបន្តិចបន្តួចសោះ ឈ្លួសដណ្តើមដាក់ស្លាក់ឈ្មោះយ៉ាងផុសផុលលើសមិទ្ធិផលអ្នកដ៏ទៃ ទង្វើប្រកបដោយកាយទុច្ចរិតបែបនេះ ត្រូវបានមហាជនដែលគាំទ្រព្រះសង្ឃព្រះចៅអធិការវត្តព្រះរតនៈត្រ័យ ហៅវត្តឋានសួគ៌ សំដែងការហួសចិត្តដោយនិយាយថា លោកអោក បូរ៉ា និងប្រពន្ធនិយាយខុសការពិត បង្កើតបក្ខពួកនិយម បង្កភាពចលាចលក្នុងវត្តធ្វើអោយមន្ត្រីសង្ឃនិងអាជ្ញាធរមូលដ្ឋាន មើលមុខគ្នាមិនត្រង់រហូតដល់មន្ត្រីសមត្ថកិច្ចខ្លះ អនុវត្តច្បាប់ខុសពីវិន័យសង្ឃ ចេញដិកាកោះហៅព្រះសង្ឃ តាមបណ្តឹងរបស់លោកអោក បូរ៉ា ខុសពីការពិត  ចំណែកលោកអោក បូរ៉ា ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃផងដែរ រឿងដាក់ស្លាក់ឈ្មោះលើសមិទ្ធិផលអ្នកដ៏ទៃ ទោះបីថាសមិទ្ធិផលជាច្រើនដែលលោកបានកសាងក៏ពិតមែន ក៏ប៉ុន្តែសមិទ្ធិផលទាំងនោះ មួយភាគណា ក៏មានចំណែកសប្បុរសជនចូលរួមដែរ យ៉ាងហោចណាស់ទីអារាមវត្ត ដែលគ្រប់គ្រងដោយព្រះចៅអធិការ វត្ត បើមិនដាក់ឈ្មោះសប្បុរសជនចូលរួមផ្សេងទៀត ក៏គួរតែដាក់ឈ្មោះព្រះចៅអធិការវត្តចូលរួមផងដែរ។

មូសបញ្ជាក់ផងដែរថា រឿងអធិករណ៍សង្ឃដែលកើតឡើងក្នុងវត្តរតនៈត្រ័យខាងលើ ត្រូវបានគេដឹងថា កើតឡើងរវាងលោកអោក បូរ៉ា និងព្រះចៅអធិការវត្ត ព្រះនាមកូវ វណ្ណៈ  លោកអោក បូរ៉ានិងប្រពន្ធឈ្មោះញ៉ុក ច្រឹក បន្ទាប់ពីទទួលរងការរិះគន់ពីមហាជនយ៉ាងចាស់ដៃនោះ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ  លោកបានធ្វើបទបង្ហាញផ្សាយផ្ទាល់ នូវសមិទ្ធផល ដែលរូបគាត់បានកសាង ហើយសមិទ្ធិផល ដែលរូបគាត់ធ្វើបទបង្ហាញនោះភាគច្រើន មានការចូលរួមពីព្រះចៅអធិការវត្តនិងសប្បុរសជនឆ្ងាយជិត ក៏ប៉ុន្តែផ្ទុយទៅវិញ លោកអោក បូរ៉ា បានត្រឹមតែសម្ញែងឈ្មោះខ្លួនឯងនិងក្រុមគ្រួសារតែប៉ុណ្ណោះ លោកធ្វើបែប ត្រូវបានមហាជនចាត់ទុកថា ធ្វើបុណ្យមិនជ្រះថ្លា  គេងចំនិញក្នុងបុណ្យឬជំនួញបុណ្យ។

គួសបញ្ជាក់ថា សមិទ្ធិផលព្រះវិហារ ព្រះពុទ្ធរូបព្រះអង្គប្រទានពរ រូបសំណាក់ព្រះអរហន្តដែលជាអគ្គសាវគ្គរបស់សម្មាសម្ពុទ្ធជាច្រើនអង្គនិងទេវរូបជាច្រើនទៀត ដែលលោកអោក បូរ៉ា អះអាងថា រូបគាត់ជាអ្នកកសាងនោះ  តាមពិតត្រូវបានប្រជាពុទ្ធបរិស័ទលើកឡើងថា លោកអោក បូរ៉ា និយាយគ្មានការពិត   ខណៈដែលខ្លួនកសាង ត្រឹមតែរូបសំណាក់ រីឯឃឿនទ្រនិងដំបូលរោងខ្សាច់ដែកអិតស៊ីម៉ងតិ៍ ជាច្រើនទៀតដែលចូលរួមកសាងនោះ ហេតុអីលោកមិន ដាក់ស្លាកឈ្មោះផង បែជាដាក់តែឈ្មោះខ្លួនឯងនិងក្រុមគ្រួសារ សំញ៉ែងអ្នកដ៏ទៃ  ទង្វើអសិលធម៌បែបនេះ ប្រជាពុទ្ធបរិស័ទ មិនទទួលយកបានឡើយ លោកអោក បូរ៉ា និងប្រពន្ធ ត្រូវបានគេទម្លាយសារសម្លេងតេះដៀលប្រមាទព្រះសង្ឃ ស្តីបន្ទោសព្រះចៅអធិការវត្ត បញ្ជាអោយព្រះចៅអធិការធ្វើមេការក្នុងវត្តនិងរាយការប្រាបខ្លួនគ្រប់ជំហ៊ាន គ្រាដែលលោកមិនធ្វើតាមនោះ លោកអោក បូរ៉ា តេះដៀលឥតសំចៃម៉ាត់••••••ដាក់សម្លេងអោក បរ៉ា។

គួរំលឹកផងដែរថា លោកអោក បូរ៉ានិងប្រពន្ធឈ្មោះញ៉ុក ច្រឹក បានប្រឌិតរឿង គ្មានការពិត គ្មានភស្តុតាងជាក់លាក់ ប្តឹងព្រះអង្គពីបទមាតុគ្រៀមគ្មានការពិត  បំពានវិន័យសង្ឃ អ្វីដែលចម្លែកនោះ ថែមទាំងដាក់មុខរបរលោកជាកសិករទៀត កាយវិការដ៏ងងឹតងងុលរបស់លោកអោក បូរ៉ា ឋិតក្នុងចេតនាធ្វើអោយព្រះអង្គខូចព្រះកិត្តិនាម ដែលជាអ្នកបួសក្នុងវិស័យព្រះពុទ្ធសាសនា

តែលោកអោក បូរ៉ា និយថា រូបលោកមិនដឹងទេ ហើយលោកថែមទាំងនិយាយថា ដិការនោះគឺគេធ្វើទម្លាក់កំហុសលើរូបលោក••••(ដាក់សម្លេងសម្ភាសអោក បូរ៉ាទាំងស្រុង។)

ប្រភពពីប្រជាពុទ្ធបរិស័ទចំណុះជើងវត្តព្រះរតនត្រ័យហៅ(វត្តឋានសួគ៌ លោកកែវ ប៊ុន ធឿន ហៅប្រុស បានបញ្ជាក់ថាលោក អោក បូរ៉ា និយាយគ្មានការពិត រូបលោកនិងព្រះអង្គព្រះអធិការវត្តគឺជាអ្នកកសាងចាក់ប្លង់សេពិដានដោយផ្ទាល់ រឿងអីលោកអោក បូរ៉ា និយាយគាត់មកកសាងឃើញតែគ្រឹះក្នុងផ្ទាល់ដី?(••••••ដាក់សម្លេងលោកកែវ ប៊ុន ធឿន)។

អោក បូរ៉ា នៅប្រកាន់យកឥរិយាបទ ធ្វើព្យុះភ្លៀង ប្រាបមហាជនតាមរយៈបណ្តាញសង្គមហ្វេសបុកព័ត៌មាន ក៏ទោះបីថា មន្ត្រីសង្ឃនិងមន្ត្រីក្រសួងធម្មការនិងសាសនា ព្រមទាំងព្រះមេគុណខេត្តអោយលោករក្សានូវភាពស្ងៀមស្ងាត់យ៉ាងក៏ដោយ ក៏លោកអោកបូរ៉ា មិនស្តាប់ដែរ។ 

លោកអោក បូរ៉ា ត្រូវបានគេដឹងថា លោកមានឈ្មោះក្នុងមន្ត្រីយោធាពិតឈ្មោះស៊ឹម ស៊ុយ អត្តលេខ០១៧១៧៧ នាយរងទីចាត់ការផែការ អគ្គបញ្ជាការដ្ឋាន ក្នុងឆ្នាំ២០១៦ លោកមានឋានន្តរស័កថ្នាក់វរសេនីយ៍ឯក ក៏ប៉ុន្តែលោកត្រូវបានធ្វើខុសលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ជំពួកទី៧ មាត្រ៤៥~ ៤៨ ដោយមិនគោរពបទបញ្ជាដែលនាយកអង្គភាពប្រគល់ជូន លោកត្រូវបានមេអង្គភាព ប្តឹង ពីបរិហាកេរ្ត៍ និងញ៉ុះញ៉ុង អោយថ្នាក់ដឹកនាំមើលមុខគ្នា មិនចំ លោកស៊ឹម ស៊ុយ ហៅ អោក បូរ៉ា ត្រូវបានសេចក្តីសម្រេចដកហូតមុខតំណែងអោយស្ថិតក្មុងស្ថានភាពអសកម្ម ក ចុះហត្ថលេខាឯកភាពកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ ដោយនាយឧត្តមសេនីយ៍•ផ្កាយមាស៤ ប៊ុល សារឿន ក៏ប៉ុន្តែអ្វីដែលចម្លែកនោះលោកស៊ឹម ស៊ុយ ហៅក្រៅ អោក បូរ៉ា បែជាបែកធ្លាយនូវអត្តសញ្ញាណប័ណ្ណនាយទាហ៊ានជាន់ខ្ពស់ម្តងទៀត ដោយឈ្មោះស៊ឹម ស៊ុយ ដដែល និងមានឋានន្តរសក្តិ ឧត្តមសេនីយ៍ឯក ផ្កាយ៣ អត្តលេខ០១៧១៧៧ ក្មុងប័ណ្ណខាងលើ លោកឋិតក្នុងកងឯកភាព ទីចាត់ការឃោសនា ព័ត៌មាន អ ប ក ចុះថ្ងៃទី០២ ខែ០៨ ឆ្នាំ២០២០ អ្វីដែលអង្គភាពសារព័ត៌មានចាប់អារម្មណ៍នោះ ថាតើមុខងារនិងឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ឯក របស់លោកឡើងលឿនហាក់ដូចជាខុសប្រក្រតី បន្ទាប់ពីបែកធ្លាយមហាជនកំពុងងឿងឆ្ងល់ថា ថាតើឋានន្តរសក្តិលោកពិតប្រាកដកម្រិតណា? ហើយមុខងាររបស់លោកមានព្រះរាជក្រឹត្តត្រឹមត្រូវដែលឬទេ? 

គួសបញ្ជាក់ថា លោកអោក បូរ៉ា បន្ទាប់ពីចូល ធ្វើបុណ្យក្នុងវត្តព្រះរតនៈត្រ័យហៅវត្តឋានសួគ៌ ចុងឆ្នាំ២០១៦~១៧  ហើយបន្ទាប់មកលោកបានចូលរួមជាមួយព្រះចៅអធិការវត្តបន្ថែម ក្រោយពីដឹងចិត្តបន្តិចម្តងៗ លោកអោក បូរ៉ា តែងតែប្រើអាកាប់កិរិយាចម្លែកៗ ពេលដែលចូលទៅជួបព្រះសង្ឃក្នុងវត្តអារាមម្តងៗ លោកត្រូវបានគេឃើញមានអ្នកហែរហមដោយមន្ត្រីនគរបាល និងមន្ត្រីឃុំនារាយណ៍ជាប្រចាំ រូបភាពអ៊ួតសម្ញែងមហាជនពីសំណាក់លោកអោក បូរ៉ា ត្រូវបានគេរិះគន់ថា ធ្វើលើសនិងប្រើឋានៈស្នើនិងស្តេចផែនដីទៅទៀត ចំណុចខ្លះទៀត លោកអោក បូរ៉ា  សំដែងធម៌ ណែនាំព្រះសង្ឃ ដែលជាទស្សនៈខ្លួនយលឃើញតែម្នាក់ឯង។

សូមបញ្ជាក់ថា សមិទ្ធិផល ដែលលោកអោក បូរ៉ា កសាង ជារូបភាពដែលបំភាន់ភ្នែកមហាជន ថាជាសមិទ្ធផលរបស់ខ្លួនកសាងទាំងស្រុង ឬក៏ចង់ក្តោបក្តាប់វត្តជាកម្មសិទ្ធិផ្តាច់មុខ មតិប្រជាពុទ្ធបរិស័ទសន្និដ្ឋានថា លោក អោក បូរ៉ា និងលោកជំទាវ ញ៉ុក ច្រឹក ធ្វើបុណ្យមិនជ្រះថ្លា ធ្វើបុណ្យយកមុខ ពោលគឺធ្វើតិចតែចង់សម្ញែងយកមុខមាត់ កេរ៍្តឈ្មោះអស្ចារ្យជាង គេ ជាងឯង តែអ្វីដែលជារឿងពិតនោះ វត្តព្រះរតនត្រ័យហៅ វត្តឋានសួគ៌នេះ ត្រូវបានគេដឹងថា ផ្តួចផ្តើមកសាងដោយព្រះអង្គគ្រូ កូវ វណ្ណៈ តាំងពីឆ្នាំ១៩៩៧មកម្លេះ កាលនោះវត្តអារាមខាងលើនេះ នៅជាអាស្រមណ៍ដែលមានឈ្មោះថា មញ្ឈមណ្ឌលវិបស្សនាធុរៈ ទស្សវង់គុដបុរីភ្នំនារាយណ៍ ហើយព្រះអង្គគ្រូកូវ វណ្ណៈ ជាសុធម្មាចារ្យ ក្រោយមកនៅកំឡុងឆ្នាំ២០១៨ព្រះអង្គគ្រូកូវ វណ្ណៈ និងប្រជាពុទ្ធបរិស័ទ បានស្នើសុំច្បាប់បង្កើតទៅវត្តស្របច្បាប់ ដែលមានឈ្មោះផ្លូវការថា វត្តព្រះរតនៈត្រ័យ ហៅឋានសួគ៌។

No comments:

Post a Comment

Pages