អាជ្ញាធរក្រុងកែប បានផ្តើមអនុវត្តន៍ធម៌ក្តៅហើយ លើអាជីវករមុខក្រាស់ដែលតែងតែយកដីសាធារណៈរបស់រដ្ឋតាមបណ្តោយឆ្នេរ ធ្វើអាជីវកម្មលក់ដូរយ៉ាងអនាធិបតេយ្យ - HANG POST TV

Breaking

Wednesday, October 5, 2022

អាជ្ញាធរក្រុងកែប បានផ្តើមអនុវត្តន៍ធម៌ក្តៅហើយ លើអាជីវករមុខក្រាស់ដែលតែងតែយកដីសាធារណៈរបស់រដ្ឋតាមបណ្តោយឆ្នេរ ធ្វើអាជីវកម្មលក់ដូរយ៉ាងអនាធិបតេយ្យ

 

ខេត្តកែប៖នៅរសៀលថ្ងៃទី០៤​ ខែតុលា​ ឆ្នាំ២០២២

អាជ្ញាធររដ្ឋបាលក្រុងកែប ដែលដឹកនាំដោយលោក ខេង យ័ន  បានប្រើកណ្ដាប់ដៃដែកអនុវត្តន៍ច្បាប់លើអាជីវករលក់ដូរយ៉ាងអនាធិបតេយ្យលើដីសាធារណៈរបស់រដ្ឋតាមបណ្តោយម៉ាត់ឆ្នេរ អាជ្ញាធរក្រុងអះអាងដា ធ្វើបែបនេះ  គឺជាកាតព្វកិច្ច តួនាទីរបស់ថ្នាក់លើ ដែលផ្ដល់អត្ថភាព អោយអាជ្ញាធរក្រុងអនុវត្តន៍ច្បាប់ ដើម្បីប្រយោជន៍រួមនិងមុខមាត់ខេត្តផងដែរ ហើយក៏ជាចំណុចមួយត្រូវផ្លាស់ ប្ដូរទម្លាប់ចាស់របស់អាជីវករ ដើម្បីអនុវត្តន៍ទម្លាប់ថ្មី មិនឲ្យចាញ់ខេត្តព្រះសីហនុឡើយ មតិមហាជនមើលឃើញថា តើលោក ខេង យ័ន អភិបាលនៃគណៈអភិបាលក្រុងកែប ដែលកំពុងតែកាន់តំណែងអភិបាលក្រុងថ្មីនេះ ធ្វើបានដែរឬទេ?  សូមរងចាំតាមដាន មុនថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២២ខាងមុខនេះទាំងអស់គ្នា  ថាតើអាជ្ញាធរក្រុង មុននឹងធ្វើការ រុះរើ ភាគីរដ្ឋបាលក្រុង បានផ្សព្វផ្សាយផ្ដល់ដំណឹងអ្វីខ្លះ ដល់អាជីវករខាងលើ ចាប់ពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នូវដីចំណីផ្លូវ ធារណៈ ដេីម្បីរក្សាសណ្ដាប់ធ្នាប់ ឱ្យមានរបៀបរៀបរយតាមបណ្ដោយឆ្នេរលេងទឹក និងតាមបណ្តោយឆ្នេរស្រីសរ ទៅឆ្នេររូបនិមិត្តក្តាម ដើម្បីត្រៀមអបអរសាទរ ពិធីបុណ្យអុំទូកឆ្លងឆ្នាំសកល២០២២&២០២៣ខាងមុខនេះ។

No comments:

Post a Comment

Pages