នាយិកាវិទ្យាស្ថានបៃតងសកលGGGI ប្រចាំនៅកម្ពុជា​ បានចូលជួបសម្តែងការគួរសម​​ ជាមួយថ្នាក់ដឹកនាំខេត្ត​ ដើម្បីធ្វើបច្ចុប្បន្នភាពរបស់គម្រោងសិក្សាសមិទ្ធិលទ្ធភាពពេញលេញរថយន្តក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប - HANG POST TV

Breaking

Thursday, September 15, 2022

នាយិកាវិទ្យាស្ថានបៃតងសកលGGGI ប្រចាំនៅកម្ពុជា​ បានចូលជួបសម្តែងការគួរសម​​ ជាមួយថ្នាក់ដឹកនាំខេត្ត​ ដើម្បីធ្វើបច្ចុប្បន្នភាពរបស់គម្រោងសិក្សាសមិទ្ធិលទ្ធភាពពេញលេញរថយន្តក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប

នៅរសៀលថ្ងៃទី ១៤ ខែកញ្ញា​ ឆ្នាំ ២០២២ វេលាម៉ោង ១៤:០០  លោក​ លី សំរិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ទៀ សីហា អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យ កញ្ញា​ ស៊ូ មីគីម នាយិកាវិទ្យាស្ថានបៃតងសាកល GGGI ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ជាមួយនឹងមន្ត្រីវិនិយោគជាន់ខ្ពស់នៃវិទ្យាស្ថានបៃតងសកលGGGI ចូលជួបសម្តែងការគួរសម និងសំណេះសំណាល ដើម្បីធ្វើបច្ចុប្បន្នភាពរបស់គម្រោងសិក្សាសមិទ្ធិលទ្ធភាពពេញលេញរថយន្តក្រុងអគ្គិសនីក្រុងសៀមរាបរបស់វិទ្យាស្ថានបៃតងសកល GGGI ប្រចាំប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមពីនាយករដ្ឋបាលសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ។


ជំនួបសម្តែងការគួរសម និងពិភាក្សាលើគម្រោងសិក្សាសមិទ្ធិលទ្ធភាពពេញលេញ រថយន្តក្រុងអគ្គិសនី​ ក្នុងក្រុងសៀមរាប​ របស់វិទ្យាស្ថានបៃតងសកលgGGGI​ ប្រចាំប្រទេសកម្ពុជា ក្នុងគោលបំណងចង់បង្ហាញអំពីវឌ្ឍនភាពនៃគម្រោងសិក្សាសមិទ្ធិលទ្ធភាពពេញលេញរថយន្តក្រុងអគ្គិសនី​ ក្នុងក្រុងសៀមរាប និងចង់ស្ដាប់ការណែនាំពីរដ្ឋបាលខេត្ត អំពីគម្រោងផ្សេងៗដែលពាក់ព័ន្ធនឹងផែនការសកម្មភាពរបស់វិទ្យាស្ថាន ជាពិសេសពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងសំណល់ឲ្យមាននិរន្តិភាពផងដែរ៕








 

No comments:

Post a Comment

Pages