ភ្នំពេញ: កាលពីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បង្ក្រាបជាក់ស្តែងបនល្បែងខុសច្បាប់ចំនួន២ទីតាំងដែលជ្រកក្រោមស្លាកសញ្ញា បារបារាំង ស្ថិតនៅផ្ទះលេខ១៦៩Dអឺ១ ផ្លូវលេខ១៣៦ ភូមិទី១១ ស្ថិតនៅសង្កាត់ផ្សារកណ្តាលទី២ នឹងក្នុងហាងយីហោ RED FOX ផ្ទះលេខ១០ ផ្លូវ១៣៦ ភូមិ៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
ឃាត់ខ្លួនជនជាតិបរទេស និងជនជាតិខ្មែរ សរុបបានចំនួន១០នាក់ ដកហូតបានវត្ថុត្តាងមួយចំនួនធំ។
ក្រោយពីធ្វេីការបង្ក្រាបទីតាំងទាំង២កន្លែងនេះ រួចគណ:បញ្ជាឯកភាព បានសម្រេចបិទទីតាំងតែម្ដង។ ក្រុមញៀនល្បែងទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តន៍តាមនីតិវិធីច្បាប់ ៕
No comments:
Post a Comment