ខេត្តកែប,៖នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរ តាមបែបព្រះពុទ្ធសាសនានិយម សម្រាប់ខេត្តកែប បន្ទាប់ពីស្ថានភាពរៀងធូស្បើយមក គេសង្កេតឃើញថា ភ្ញៀវទេសចរជាតិ និងបរទេស ដែលបានអញ្ចេីញមកសម្រាកលម្ហែកម្រាន្តនៅតាមបណ្ដាលរមណីដ្ឋាននានាទូទាំងខេត្តកែប ក៏មិនខុសពីថ្ងៃទី២៤~២៥ដែរ។
ដោឡែកបើយោងតាមរបាយការរបស់មន្ទីរទេសចរណ៍ខេត្តកែប បានបញ្ជាក់ថា ថ្ងៃ២៥នេះ ខេត្តកែប បានទទួលភ្ញៀវទេសចរសរុប មានចំនួន ៣៩,២៤៨នាក់ ក្នុងនោះ ភ្ញៀវជាតិចំនួន ៣៨,៨៥៨នាក់ និងភ្ញៀវទេសចរបរទេសចំនួន ៣៩០នាក់ សម្រាប់រថយន្តសរុបមានចំនួន ៤,២៧៥គ្រឿង ក្នុងនោះរថយន្តតូចចំនួន ២,៦៥៥ គ្រឿង រថយន្ដមធ្យមចំនួន ១,៥៧៦គ្រឿង និងរថយន្តធំចំនួន ៤៤គ្រឿង៕ដោយឡែកចំពោះសណ្តាប់ទីសាធារណៈត្រូវបានគេមើលឃើញថា មានភាពល្អប្រសើរ ដោយមានការយកវិត្តទុក្ខដាក់ពីឯកឧត្តមអភុបាលខេត្ត កម្លាំងកងរាជអាវុធហត្ថនិងសមត្ថកិច្ច បានត្រៀមលក្ខណៈធ្វើសណ្ដាប់ធ្នាប់ចរាចណ៍នៅទីប្រជុំជន ដើម្បីកាត់បន្ថយការកកស្ទះចរាចណ៍តាមដងផ្លូវសាធារណៈមាត់ឆ្នេរ និងតាមគោដៅទីកន្លែងរមណីយដ្ឋាននានាក្នុងខេត្តកែប
ទន្ទឹងនិងកំណើនភ្ញៀវទេសចរណ៍កើនឡើងជាបន្តបន្ទាប់នេះដែរ ខេត្តកែបក៏នៅតែមានមតិមហាជនរិះគន់រឿងក្រាលកន្ទេលយកលុយយ៉ាងអនាធិបតេយ្យនៅតាមបណ្តោយមាត់ឆ្នេរ ដែលជាទម្លាប់អាក្រក់ធ្វើអោយបះពាល់មុខមាត់អាជ្ញាធរ ខេត្តកែប ដែលកន្លងមក ឯកឧត្តមសោម ពិសិដ្ឋ អភិបាលខេត្តកែប ធ្លាប់មានប្រសាសនាថា ឯកឧត្តម និងខិតខំកែលម្អសោភ័ណ្ឌភាព តាមបណ្តោយ មាត់ឆ្នេរអោយល្អ មិនអនុញ្ញាតអោយអាជីវករក្រាលកន្ទេលទីសាធារណៈរបស់រដ្ឋយកលុយពីភ្ញៀវនោះឡើយ។
ជាមួយគ្នានោះដែរ លោក ខេង យ័ន អភិបាលក្រុងកែប ដែលនិងទើបឡើងតំណែងថ្មី ក៏លោកបានសន្យាជាមួយអ្នកសារព័ត៌មានថា អ្វីដែលចាប់អារម្មណ៍នោះ គឺរៀបចំសណ្តាប់ធ្នាប់ទីសាធារណៈនេះដែរ ក៏ប៉ុន្តែរហូតមកពេលនេះ មហាជនក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ បានមើលឃើញថា អាជីវករមួយចំនួននៅតែបន្តទម្លាប់ចាស់ដដែរ ដោយក្រាលកន្ទេលយកលុយពី ចាប់ពីផែស្រីសរ រហូតមកដល់រូបនិមិត្តក្តាម ហើយក្រុមអាជីវករទាំងនោះ នៅតែបន្តរត់ហៅរថយន្តភ្ញៀវអោយចូលកន្លែងខ្លួន ដែលហេតុបង្ហាញអោយមហាជនមើលឃើញថា អាជីវករទាំងលើមិនគោរពតាមសេចក្តីណែនាំរបស់អាជ្ញាធរឡើយ។
No comments:
Post a Comment