ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់ បាននាំយកអំណោយផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង - HANG POST TV

Breaking

Wednesday, September 28, 2022

ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់ បាននាំយកអំណោយផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

 


ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់ បាននាំយកអំណោយផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្រោយពេលទទួលបានព័ត៌មានប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត អមដោយគណៈប្រតិភូក្នុងខេត្ត និងអាជ្ញាធរស្រុក បាននាំយកអំណោយផ្ដល់ជូនដល់ប្រជាពលរដ្ឋពីរភូមិ គឺភូមិកប៉ាស់ ភូមិបំណក់ ក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន ៣៨៥គ្រួសារ ដែលបានរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង។


អំណោយដែលប្រជាពលរដ្ឋទទួលបានក្នុងមួយគ្រួសារ អង្ករ២៥គីឡូ មី១កេស និងទឹកសុីអុីវ១យួរ ។

ពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណវត្តបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ៕

No comments:

Post a Comment

Pages