[2:53 PM, 9/22/2022] មាស ម៉ារ័ត្ន: នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចូលរួមក្នុងពិធីប្រកាសតែងតាំងនាយករងរដ្ឋបាល នាយកទីចាត់ការ ក្នុងរចនាសម្ព័ន្ធសាលាខេត្ត និងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្ត និវត្តជន និងអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ។
កម្មវិធីនេះមានការអញ្ជេីញចូលរួមពី៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោកនាយករដ្ឋបាលសាលាខេត្ត លោកអធិការនគរបាលស្រុក-ក្រុងទាំង១០ មន្រី្តរាជការថ្នា…
[10:21 AM, 9/26/2022] មាស ម៉ារ័ត្ន: ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងស្រុកអង្គរជុំ និងស្រុកស្រីស្នំជិត ៥០០គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប
នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខរត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ព្រមទាំងសហការី បានអញ្ជីញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៤៨៥គ្រួសារ ក្នុងនោះនៅស្រុកអង្គរជុំ ចំនួន ១៣២គ្រួសារ និងស្រុកស្រីស្នំ ចំនួន ៣៥៣គ្រួសារ។
ឯកឧត្តមប្រធាគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសុខទុក្ខនិងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចទាំងទ្វេតែងគិតគូរខ្ពស់បំផុត និងមុនគេបង្អស់ចំពោះសុខទុក្ខប្រជាលពេលរដ្ឋគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តមប្រធានបន្តថា អំណោយមនុស្សធម៌ដែលនាំមកជូននាពេលគឺអាចជួយសម្រាលទុក្ខលំបាលរបស់លោកយាយ លោកតា បងប្អូន បានមួយរយៈខ្លីក៨ពិតមែន តែនេះជាការបង្ហាញពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែនៅជាមួយលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋយើងជានិច្ចទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ឯកឧត្តមប្រធាន ក៏បានអំពាវនាវដល់លោកយាយ លោកតា បងប្អូនប្រជាពលរយើង សូមទៅទទួលយកនូវការចាក់វាក់សាំងការពារជំងឺកូវីដ-១៩ បន្តទៀត ដើម្បីបង្ការខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ព្រោះជាសកល ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើង នៅតែព្រួយបារម្ភអំពីការរាតត្បាតនៃជំនេះនៅឡើយ។
អំណោយមនុស្សធម៌បានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងថវិកាចំនួន ៥ម៉ឺនរៀល។
បន្ទាប់ពីជួបសំណេះសំណា និងប្រគល់អំណោយមនុស្សធម៌ជូនលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋរួច ឯកឧត្តមប្រធានបានអញ្ជើញចុះពិនិត្យស្ថានភាពទឹកក្នុងភូមិសាស្ត្រមួយចំនួនក្នុងស្រុក អង្គរជុំ ស្រុកក្រឡាញ់ និងស្រុកស្នំ៕
No comments:
Post a Comment