លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាអោយគណៈបញ្ជាការ គ្រប់ខ័ណ្ឌនៃរាជធានីភ្នំពេញ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ - HANG POST TV

Breaking

Saturday, September 17, 2022

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាអោយគណៈបញ្ជាការ គ្រប់ខ័ណ្ឌនៃរាជធានីភ្នំពេញ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ

 



បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាដាច់ណាត់ត្រូវតែបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទអោយអស់ ភ្លាមៗបន្ទាប់ពីទទួលបានសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញដែលដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់ដែលមានការចូលរួមពីភិបាលរងរាជធានី ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១៤ អធិការខណ្ឌទាំង១៤ ប្រធានផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញ និងមន្ត្រីពាក់ពន្ធនានាធ្វើយ៉ាងណាចុះបង្ក្រាប់ល្បែងសុីសងអោយអស់។


នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌចំការមន ដែលចុះដោយផ្ទាល់ពីលោក កៀង លក្ខ័ អភិបាលខណ្ឌចំការមន បានដឹកកម្លាំងចុះបង្ក្រាបទីតាំងល្បែងមួយកន្លែងស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្នុងនោះបានឃាត់អ្នកលេងនិងសម្ភារល្បែងជាច្រើនផងដែរ។


No comments:

Post a Comment

Pages